​ដេននី ក្វាន់ ដាក់​ប៉ុន្មាន​ឃ្លានេះ ធ្វើ​ឲ្យ​ប្រុសៗ​ក្អួតឈាម!

in #steempress8 years ago


(ភ្នំពេញ)៖ តារាសម្តែងស្រីសិចស៊ីកញ្ញា ដេននី ក្វាន់ កាលពី១ម៉ោងមុននេះ បានទម្លាយសារហាក់ជះកំហឹងខឹងខ្លាំងៗ ដោយសំដៅលើបុគ្គល ឬមនុស្សប្រុសណា ដែលចូលចិត្តរស់ ដោយសារការចាយលុយ ដែលបានមកពីកំលាំងញើសឈាម របស់មនុស្សស្រី ។ ប៉ុន្តែនាងពុំបានបញ្ចេញឈ្មោះថា ជាបុគ្គលណាម្នាក់នៅឡើយទេ។

ស្រីស្រស់ ដេននី ក្វាន់ បានសរសេរ ដោយបញ្ចេញអារម្មណ៍មួរម៉ៅថា «មួយជីវិតនេះ គឺមហាសែនស្អប់អាសត្វប្រុស រស់ដោយសារស្រី ឆ្ងល់ណាស់វាមិនខ្មាស់ខ្លួនវាទេអី? ដែលរាល់ថ្ងៃនេះ មានបានដោយសារបោកស្រីស៊ីហ្នឹង។ អាមនុស្សភ្លេចធាតុដើម អាអំពិលដុះពីអាចម៌ គិតថា វាមានបានប៉ុណ្ណឹងអស្ចារ្យ ខ្លាំងណាស់ហើយមើលទៅ..!»។

តារាស្រីដែលកំពុងជាប់បំរាមសិល្បៈ របស់ក្រសួងវប្បធម៌ កញ្ញា ដេននី ក្វាន់ បានបន្ថែមទៀតថា «ចង់អួតទៅអួតដាក់អ្នកផ្សេង ដែលមិនស្គាល់ប្រវត្តិហែងទៅ សម្រាប់យើងស្គាល់ដល់ដំបូលផ្ទះទៀតនោះ បើអស្ចារ្យមែនរកដំបូលជ្រកពិតប្រាកដ ឲ្យបានសិនទៅ ចាំមកអួតអាងដាក់យើង!»។

ថ្វីត្បិតតែតារាសម្តែង កញ្ញា ដេននី ក្វាន់ បានជះកំហឹងខ្លាំងៗបែបនេះ ក៏ពិតមែន ប៉ុន្តែនាងពុំបានបញ្ចេញឈ្មោះ ឬអត្តសញ្ញាណបុគ្គលរូបនោះទេ ដោយនាងគ្រាន់តែឆ្លើយតប ចំពោះសំណួររបស់អ្នកគាំទ្រខ្លួនថា «សំដៅលើអ្នកមានជាន់ថ្មី» តែប៉ុណ្ណោះ៕
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>

Source www.khmertalking.com



Posted from my blog with SteemPress : http://khmernewsshare.com/archives/6411
Sort:  

Cheetah bite you

Dont worry, Need help?

Read the article

Click here
You should know about cheetah

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.082
BTC 60783.65
ETH 1557.84
USDT 1.00
SBD 0.47