អត្ថន័យជាមួយរូបភាព

in #story7 years ago

នាងអើយនាងនួន នាងតូចតែខ្លួនតែជាន់ទូក2 ទូក1មានក្បាច់ ចំលាក់សំភី ទូក1គ្មានភ្ញី មានតែច្រវ៉ា។
#ន័យត្រង់
ទូកដែលនាងជាន់ម្ខាងនោះមានតែក្បូក្បាច់រចនាស្រស់ស្អាតតែប៉ុណ្ណោះ តែទូកម្ខាងទៀតគ្មានក្បាច់ចំលាក់ក៏ពិតមែនតែអាចនាំនាងទៅដល់គោលដៅបាន។
#ន័យធៀប
បើនាងជិះទូកដែលមានក្បាច់
គឺបានន័យថា នាងជ្រើសរើសមនុស្ស ដែលមានត្រឹមតែទ្រព្យសម្បតិ្តភាពហ៊ឺហា ភាពស៊ីវិល័យផ្ដល់អោយនាងតែប៉ុណ្ណោះ ប៉ុន្តែគ្មានសុភមង្គលផ្ដល់អោយនាងឡើយ។
តែបើនាងជិះទូកដែលមានច្រវ៉ា
មានន័យថា នាងបានជ្រើសរើសមនុស្សដែលអាចផ្ដល់សេចក្ដីសុខសុភមង្គល និងភាពសុខសាន្ដដល់នាងបាន ដោយមិនគិតថាមនុស្សនោះមានរឺក្រឡើយ។23559433_1529782377108918_4929885851896802844_n.jpg

Sort:  

ពិតជាមានន័យមែន មិនសរសើរមិនបានទេ​​

បើជាខ្លួនឯងវិញ យកទូកមួយណា?

មានន័យណាស់

ហិហិហិ អរគុណប្រូ

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 67651.30
ETH 3269.44
USDT 1.00
SBD 2.64