បានឡើង World Cup ភ្លាម ប្រជាជនប៉ាណាម៉ាត្រូវឲ្យឈប់សម្រាកមួយថ្ងៃ

in #steempress7 years ago


ប្រធានាធិបតីប្រទេសប៉ាណាម៉ា បានប្រកាសឲ្យប្រជាពលរដ្ឋខ្លួនឈប់សម្រាករយៈពេលមួយថ្ងៃ ពោលក្នុងថ្ងៃពុធនេះ ក្រោយពីក្រុមជម្រើសជាតិកក់កៅអីឡើងទៅលេងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup នៅរុស្ស៊ីឆ្នាំក្រោយ។
<figure>
<figcaption>លោក Carlos Varela</figcaption></figure>
លោក Juan Carlos Varela ប្រធានាធិបតីប្រទេសប៉ាណាម៉ា បានសរសេរលើគណនីផ្លូវការ Twitter ថា "សំឡេងរបស់ប្រជាជនប៉ាណាម៉ានៅទីបំផុតត្រូវបានលឺហើយ វាជាថ្ងៃប្រវត្តិសាស្ត្ររបស់ប្រទេសយើង"។ លោកបានសរសេរទៀតថា៖ "ហេតុនេះថ្ងៃពុធគឺជាថ្ងៃបុណ្យជាតិរបស់យើង ពលរដ្ឋដែលធ្វើការទាំងក្នុងវិស័យឯកជន និងរដ្ឋ ព្រមទាំងសិស្សានុសិស្សត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក ដើម្បីអបអរ"។

ប៉ាណាម៉ា បានកក់កៅអី World Cup ក្រោយយកឈ្នះកូស្តារីកាក្នុងលទ្ធផល ២ទល់នឹង ១ កាលពីល្ងាចថ្ងៃអង្គារ (ត្រូវនឹងព្រឹកថ្ងៃពុធ ម៉ោងនៅកម្ពុជា)។ នេះជាលើកទីមួយហើយដែលប្រទេសនៅមួយនេះ បានឡើងទៅលេងក្នុងព្រឹត្តិការណ៍ World Cup ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន បន្ទាប់ពីព្យាយាមមិនបានសម្រេចជាច្រើនដងតាំងពីឆ្នាំ ១៩៧៨មក៕
<figure>
</figure>
Source news.sabay.com.kh


Posted from my blog with SteemPress : http://khmernewsshare.com/archives/3894

Sort:  

Upvoted ☝ Have a great day!

yes have a great day the same

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 60157.20
ETH 2416.98
USDT 1.00
SBD 2.43