លោក PSY ម្ចាស់បទ Gangnam Style ទំនងជាចាកចេញពីផលិតកម្ម YG ហើយចាប់ផ្តើមបើក...

in #steempress6 years ago


កូរ៉េខាងត្បូង៖ លោក PSY គឺជាតារាចម្រៀងកូរ៉េមួយរូបដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងនៅលើឆាកជាតិ និងឆាកអន្តរជាតិ។ តារាចម្រៀងដែលតែងតែធ្វើស្ទាយ៍តុបតែងខ្លួនប្លែកៗរូបនេះ បានធ្វើឲ្យអ្នកគាំទ្រស្រលាញ់ពេញចិត្តជាខ្លាំង ព្រោះតែបទចម្រៀងដែលលោកច្រៀង សុទ្ធតែកន្ត្រាក់អារម្មណ៍អ្នកស្តាប់ឲ្យរំភើបរីករាយជាមួយលោក ជាក់ស្តែងដូចជាបទ Gangnam Style ជាដើម។
<figure>
<figcaption>រូបលោក PSY</figcaption></figure>
តារាមួយដួងនេះបានជ្រកកោននៅក្រោមផលិតកម្មយក្ស YG Entertainment ដោយចុះកុងត្រារយៈពេល ៣ឆ្នាំ គិតចាប់ពីឆ្នាំ ២០១៥ រហូតដល់ចុងឆ្នាំ ២០១៨។ ចំណែកឯសមទ្ធិផលដែលលោកបានសម្រេចវិញ គឺពិតជាល្អគួរឲ្យកត់សម្គាល់។

ស្របពេលដែលថ្ងៃផុតកំណត់នៃកុងត្រាកាន់តែខិតជិតមកដល់ មនុស្សម្នាដែលតែងតែគាំទ្ររូបលោក បានលើកឡើងជាចម្ងល់ថា នៅពេលដែលបញ្ចប់កុងត្រាជាមួយនឹងផលិតកម្ម YG Entertainment តើលោក PSY នឹងធ្វើអ្វីបន្តទៀត?
<figure>
<figcaption>រូបលោក PSY</figcaption></figure>
យោងតាមប្រភពពីអ្នកធ្វើការក្នុងវិស័យសិល្បៈកូរ៉ បានបង្ហើបកាលពីថ្ងៃទី២៦ ធ្នូ ឲ្យដឹងថា លោក PSY ពេលនេះកំពុងមានគម្រោងចង់បង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយ តែយ៉ាងណាក៏ដោយ មានសេចក្តីរាយការណ៍ឲ្យដឹងថា គម្រោងបង្កើតនេះ មិនទាន់ផ្លូវការនៅឡើយទេ។ ដូច្នេះយើងនឹងរង់ចាំមើលទៅទៀត ថាតើពេលខាងមុខនេះ លោកនឹងបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមែនឬទេ៕
<figure>
<figcaption>រូបលោក PSY</figcaption></figure>
Source www.khmerload.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/9046

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 58613.96
ETH 3153.58
USDT 1.00
SBD 2.43