បណ្ដាញ​សង្គម​ថ្មី​មួយ ចង់​ប្រែ​ក្លាយ​ចំនួន Like ទៅ​ជា​លុយ​

in #steempress6 years ago


កាល​ពី​ថ្ងៃ​ទី ២២ ខែធ្នូ ក្រុមហ៊ុន Selfllery បាន​ប្រកាស​នូវ​បណ្ដាញ​សង្គម​របស់​ខ្លួន​ដែល​ចង់​ប្រែ​ចំនួន Like ទៅ​ជា Cryptocurrency (លុយ​បែប​ឌីជីថល ដោយ​ប្រើ​ប្រព័ន្ធ Cryptography សម្រាប់​សុវត្ថិភាព​)។ ចំនួន Like ប្រែ​ទៅ​ជា Token (ប្រភេទ​កូដ​មួយ​) ដែល​អ្នក​ប្រើប្រាស់​អាច​ប្រើ​ដើម្បី​ទិញ​ផលិតផល​ពី​ហាង​របស់ Selfllery ឬ​ក៏​​បរិច្ចាគ​លក្ខណៈ​សប្បុរសធម៌​។
<figure>
</figure>
Selfllery រក​ចំណូល​ដោយ​ការ​លក់​នូវ​រូបភាព និង​វីដេអូ​ដែល​បាន Upload មាន​លក្ខណៈ Copyright ហើយ​ប្រព័ន្ធ​មួយ​អាស្រ័យ​លើ​សកម្មភាព​អ្នក​ប្រើប្រាស់​កំណត់​សម្គាល់​លើ​ចំនួន Like អ្នក​ប្រើប្រាស់​ទទួល​បាន​ពី​រូបភាព​របស់​ពួកគេ​។ អត្រា​កម្រិត Profile របស់​អ្នក​ប្រើប្រាស់​កំណត់​សម្គាល់​នូវ​ពិន្ទុ​អាស្រ័យ​លើ​ចំនួន Like, Comment និង View លើ​រាល់ Content របស់​អ្នក​ប្រើប្រាស់ ព្រមទាំង​កម្រិត​គុណភាព​រូបភាព ដែល​មាន​ន័យ​ថា​អ្នក​ប្រើប្រាស់​សកម្ម​កាន់​តែ​ច្រើន ចំនួន Like កាន់​តែ​ច្រើន និង​មាន​តម្លៃ​។

Selfllery និយាយ​ថា អ្នក​ប្រើប្រាស់​មិន​បាច់​រង់ចាំ ៣០ថ្ងៃ ទៅ ៦០ថ្ងៃ​ដើម្បី​ឃើញ​លទ្ធផល​នោះ​ទេ អ្នក​នឹង​ឃើញ​ភ្លាមៗ​លើ​ចំនួន Tokens អ្នក​មាន​។ បន្ទាប់​មក​អ្នក​អាច​ប្រើ​ចំនួន Tokens ចំណាយ​លើ​ផ្សារ​របស់ Selfllery ដំណើរការ​នៅ​ខែ​ឧសភា ឆ្នាំ ២០១៨។ ចំនួន Tokens អ្នក​ក៏​អាច​បម្លែង​ទៅ​ជា​លុយ​ដោយ​ប្រើ Ethereum blockchain។ បច្ចេកវិទ្យា Blockchain អាច​ឲ្យ​អ្នក​ប្រើប្រាស់​ឃើញ​ចំនួន Tokens របស់​ពួកគេ​បាន​ពី​ណា ហើយ​បន្ថែម​ស្រទាប់​សុវត្ថិភាព​ទៅ​កាន់​ប្រព័ន្ធ​៕

Source news.sabay.com.kh



Posted from my blog with SteemPress : http://khmernewsshare.com/archives/9079

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 58613.96
ETH 3153.58
USDT 1.00
SBD 2.43