ភ្ញាក់ផ្អើលមិនស្ទើរ ពេលដឹងម៉ាកទូរសព្ទសេដ្ឋីចិន Jack Ma
ស្មាតហ្វូនចិនដូចជា Huawei, Oppo និង Vivo ជាដើម បានវាយផ្ដាច់ទីផ្សារក្នុងប្រទេសចិន ប៉ុន្តែផលិតផលដែលលោក Jack Ma ប្រើ បែរជាផលិតផលរបស់ Apple ដែលជាក្រុមហ៊ុនអាមេរិកទៅវិញ។
<figure>
</figure>
យោងតាមវិបសាយ Jingdaily ឲ្យដឹងថា ម្ចាស់ក្រុមហ៊ុនលក់ទំនិញអនឡាញ Alibaba មួយនេះ គាំទ្រនឹងការបង្កើតផលិតផលក្នុងស្រុកណាស់ ជាពិសេសទូរសព្ទ។ ហេតុនេះការដែលគាត់ប្រើ iPhone ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ។
<figure>
</figure>
នៅបទបង្ហាញក្នុងកម្មវិធី CeBIT ប្រចាំឆ្នាំ ២០១៥ លោក Jack Ma បានប្រើ iPhone 6 Plus ដើម្បីបង្ហាញពីមុខងារចំណាំផ្ទៃមុខប្រើជាមួយកម្មវិធី Alipay។ នៅលើរូបភាពដែលបញ្ចាំងគេឃើញថាកម្មវិធីឌីហ្សាញឡើងជាមួយផ្ទៃ Interface របស់ Android ប៉ុន្តែមហាសេដ្ឋីរូបនេះបែរជាយក iPhone មកធ្វើការបង្ហាញទៅវិញ។
សេដ្ឋីវ័យ ៥៣ ឆ្នាំរូបនេះធ្លាប់លើកឡើងពីមូលហេតុដែលលោកប្រើ iPhone ក្នុងកម្មវិធី CeBIT ថា ៖ "Apple មិនមែនជាអនាគតនោះទេ ប៉ុន្តែ Apple ជាក្រុមហ៊ុនដ៏កម្រមួយដែលបង្ហាញឲ្យយើងឃើញថាអនាគតនឹងទៅជាយ៉ាងណា”។
<figure>
</figure>
លោក Jack Ma បន្តប្រើ iPhone 6 Plus ដើម្បីថតរូប Selfie ជាមួយនឹងអ្នកដឹកនាំរឿងហូលីវូដ លោក Steven Spielberg។ រូបថត Selfie នេះដែរត្រូវបានបង្ហោះលើគណនីរបស់លោក Jack Ma កាលពីខែមិថុនា កន្លងទៅ។
<figure>
</figure>
ជិតពីរខែក្រោយមកមហាសេដ្ឋីរូបនេះនៅតែបន្តប្រើ iPhone ដើម្បីថត Selfie ជាមួយនាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអែល ប៉ុន្តែម្ដងនេះគាត់បានប្ដូរប្រើ iPhone 7 Plus ដែលមានស្រោបការពារពណ៌ខៀវ។
<figure>
</figure>
នៅពេលមកទស្សនកិច្ចនៅប្រទេសវៀតណាម កាលពីដើមសប្ដាហ៍នេះ ម្ចាស់ក្រុមហ៊ុន Alibaba រូបនេះក៏បានប្រើ iPhone ដើម្បីថតយកទិដ្ឋភាពក្នុងកម្មវិធីដែរ។ iPhone ដែលលោកប្រើមានពណ៌លឿង ដែលប្រហែលជា iPhone 7 Plus ឬ iPhone 8 Plus៕
Posted from my blog with SteemPress : http://khmernewsshare.com/archives/6256
