ល្បី​ព្រាត​ថា​ Apple នឹង​ទម្លាក់​តម្លៃ​ iPhone នៅ​ដើម​ឆ្នាំ​ ២០១៨

in #steempress6 years ago


ជា​ធម្មតា​ Apple តែង​ទម្លាក់​តម្លៃ​ iPhone ស៊េរី​មុនៗ​ នៅ​ពេល​ដែល​ iPhone ស៊េរី​ថ្មី​បង្ហាញ​ខ្លួន។ យ៉ាងណាក្ដី​ផ្អែក​តាម​របាយការណ៍​បាន​ពី​សង្វាក់​ផលិតកម្ម​ ឲ្យ​ដឹង​ថា​ Apple អាច​នឹង​ទម្លាក់​តម្លៃ​ iPhone សម្រាប់​ដើម​ឆ្នាំ​ ២០១៨ ខាង​មុខ។
<figure>
</figure>
​​​​ដំណឹង​នេះ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន​ Digitimes។ សារព័ត៌មាន​នេះ​​បាន​ចុះ​ផ្សាយ​ថា​​ចំនួន​លក់​ iPhone X នៅ​សិង្ហបុរី, តៃវ៉ាន់​ និង​សហរដ្ឋអាមេរិក​ មិន​ខ្លាំង​ដូច​ជា​ការ​រំពឹង​ទុក​នោះ​ទេ។ អ្វី​ដែល​ចាប់​អារម្មណ៍​បំផុត​ នៅ​ត្រង់​​ដែល​សារព័ត៌មាន​នេះ​លើក​ឡើង​ថា​ Apple នឹង​កែ​សម្រួល​តម្លៃ​ iPhone ​នៅ​ដើម​ឆ្នាំ​ ២០១៨។ យ៉ាងណាក្ដី​ Apple មិន​បាន​ចេញ​មុខ​បញ្ជាក់​ពី​ពាក្យ​ចចាមអារ៉ាម​នេះ​ឡើយ។

ប្រភព​ខាង​លើ​មិន​បាន​បញ្ជាក់​ច្បាស់​ថា​ Apple ​នឹង​កែ​សម្រួល​​តែ​តម្លៃ​របស់​ iPhone ស៊េរី​ចាស់​ៗ ឬ ក៏​កែ​សម្រួល​លើ​ iPhone X ដែរ​នោះ​ទេ។​ អ្វី​ដែល​ច្បាស់​នោះ​គឺ​ ការ​កែ​សម្រួល​តម្លៃ​ iPhone X ដែល​ទើប​ចេញ​លក់​បាន​ប៉ុន្មាន​ខែ​ អាច​ធ្វើ​ឲ្យ​អតិថិជន​ដែល​ចាយ​លុយ​ដល់​ខ្ទង់​​ ៩៩៩ ដុល្លារ ទិញ​ស្មាតហ្វូន​នេះ​ មិន​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ។
<figure>
</figure>
យ៉ាង​ណា​ក្ដី​ Apple ធ្លាប់​ធ្វើ​បែប​នេះ​ម្ដង​រួច​មក​ហើយ​ កាល​ពី​ឆ្នាំ​ ២០០៧ ជា​មួយ​នឹង​ iPhone ដំបូង​បំផុត​ ដែល​បាន​ទម្លាក់​តម្លៃ​ពី​ ៦០០ ដុល្លារ​ មក​នៅ​ត្រឹម​ ៤០០ ដុល្លារ​ បន្ទាប់​ពី​ចេញ​លក់​បាន​ត្រឹម​ ២ ខែ។ ដើម្បី​ជា​ការ​ប៉ះ​ប៉ូវ​ Apple បាន​ចែក​កាត​ ១០០ ដុល្លារ​ ដល់​អតិថិជន​​មុនៗ​​ ដើម្បី​ទិញ​ផលិតផល​នៅ​ហាង​របស់​ខ្លួន៕

Source news.sabay.com.kh



Posted from my blog with SteemPress : http://khmernewsshare.com/archives/9035

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 58613.96
ETH 3153.58
USDT 1.00
SBD 2.43