សិស្សនិទ្ទេស A ដែលមានលំដាប់ពិន្ទុខ្ពស់ជាងគេចំនួន៥នាក់ ទទួលបានរង្វាន់ពីក្រុមហ៊ុន ICE Electronics
(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកដល់រដ្ឋាភិបាល ក៏ដូចជាសង្គម ក្រុមហ៊ុន ICE Electronics នៅក្នុងឆ្នាំ២០១៧នេះ មានការផ្ដល់ជូននូវរង្វាន់ លើកទឹកចិត្តដល់ប្អូនៗ សិស្សានុសិស្ស ដែលបានប្រលងជាប់និទ្ទេសA ដែលមានលំដាប់ពិន្ទុខ្ពស់ជាងគេទាំង៥នាក់ នូវរងា្វន់ម៉ាស៊ីនព្រីន Fuji Xerox ចំនួន៥គ្រឿងក្នុងម្នាក់ៗ។
ក្រុមហ៊ុន ICE Electronics មើលឃើញថា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍវិស័យអប់រំ ទើបបានជាក្រុមហ៊ុនបានចូលរួមចំណែក ខ្លះក្នុងការលើកទឹកចិត្ត ដល់ប្អូនៗសិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងរៀន សូត្រជារង្វាន់ នូវម៉ាស៊ីនព្រីន ម៉ាក Fuji Xeroxចំនួន៥គ្រឿងក្នុងម្នាក់ៗ មួយគ្រឿង ។
ក្រុមហ៊ុនធ្វើកម្មវិធីនេះ ឡើងក្នុងគោលបំណងចង់បង្ហាញឲ្យប្រជាពលរដ្ឋ ឃើញថាក្រុមហ៊ុនបានយកចិត្តទុកដាក់ ចំពោះបញ្ហាសង្គម និងមានបំណងលើកទឹកចិត្ត ដល់ប្អូនៗឲ្យរឹតតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឲ្យសង្គម មានការអភិវឌ្ឍប្រកួតប្រជែង ទីផ្សារតំបន់។
ជាចុងក្រោយនេះ ក្រុមហ៊ុនសូមសន្យាថា នឹងបន្តចូលរួមចំណែកបន្ថែមទៀត រាល់អំពើល្អៗក្នុងសង្គម ដើម្បីចូលរួមអភិវឌ្ឍជាតិ យើងទាំងអស់គ្នា ហើយក៏សូមជូនពរដល់សិស្សានុសិស្ស ទាំងអស់ឲ្យមានអនាគតភ្លឺស្វាង ហើយខិតខំប្រឹងប្រែងរៀនសូត្រ បន្តទៀតដើម្បីចូលរួមអភិវឌ្ឍ ជាតិទាំងអស់គ្នា និងជៀសឆ្ងាយពីគ្រឿងញៀន។
ក្រុមហ៊ុន ICE Electronics ជាក្រុមហ៊ុនដែលចែកចាយនូវផលិតផល បច្ចេកវិទ្យា តែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលចែកចាយនូវផលិតផល មានគុណភាពខ្ពស់ តំលៃសមរម្យ សេវាកម្មរហ័ស និងមានការធានាត្រឹមត្រូវ៕
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
Source www.freshnewsasia.com
Posted from my blog with SteemPress : http://khmernewsshare.com/archives/5861
당신의 새로운 소식을보고 싶어요.