កំពូលសេដ្ឋីមានបំផុតទាំង10 របស់ប្រទេសចិន 2017
នៅក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចប្រទេសចិន បានបង្កើតនូវមហាសេដ្ឋី ប្រាក់ពាន់លានច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ ក្នុងចំណោមកំពូលអ្នកមានទាំងនោះ ភាគច្រើនបំផុតគឺរកសុីខាងវិស័យបច្ចេកវិទ្យា។ ខាងក្រោមនេះ ជាកំពូលអ្នកមានបំផុតទាំង ១០របស់ប្រទេសចិន។
១ លោកមហាសេដ្ឋី Jack Ma អាយុ ៥០ឆ្នាំ
គ្មានអ្វីត្រូវឆ្ងល់ទេ លោកមហាសេដ្ឋី Jack Ma ជាសេដ្ឋីមានជាងគេបំផុតនៅចិន ហើយក៏មានជាងគេបំផុតនៅអាសុីផងដែរ។ គាត់ធ្លាប់ត្រូវគេដណ្តើមតំណែងពីរបីដងរួចទៅហើយ តែក្រោយមកក្នុងឆ្នាំ ២០១៧នេះ គាត់នៅតែអាចងើបមកឈរលេខ១ដដែល។ គាត់បានចាប់ផ្តើមក្រុមហ៊ុន អាលីបាបា តាំងពីឆ្នាំ ១៩៩៩ ហើយអតីតគាត់ជាគ្រូបង្រៀនភាសា អង់គ្លេស។
២ លោកមហាសេដ្ឋី Pony Ma អាយុ ៤៣ឆ្នាំ
គាត់នេះធ្លាប់ទ្បើងជំនួស Jack Ma ពីរដងហើយ ជាអ្នកមានបំផុតទី១ នៅចិន។ ហើយគិតត្រឹមពាក់កណ្តាលខែ វិច្ឆកា ២០១៧នេះ ក្រុមហ៊ុន Tencent របស់លោកបានវ៉ាដាច់ ក្រុមហ៊ុនអាលីបាបា ជាក្រុមហ៊ុនមានតម្លៃបំផុតទី១ នៅប្រទេសចិន។ គាត់បានចាប់ផ្តើមក្រុមហ៊ុន Tencent ដែលជាក្រុមហ៊ុនអុីនធើណែតធំបផុតនៅចិន កាលពីឆ្នាំ ១៩៩៨ ហើយ អតីតគាត់ជាវិស្វៈករ ខាង IT។
៣ លោកមហាសេដ្ឋី Wang Jian Lin អាយុ ៦០ឆ្នាំ
គាត់នេះ ជាមហាសេដ្ឋីខាងដីធ្លី ធំបំផុត នៅចិន។ គាត់មានផ្សារធំនើបជាច្រើនកន្លែង សណ្ឋាគារ រោងកុន និង ក្រុមហ៊ុន ថតកុនធំបំផុតនៅចិន។ គាត់បានចាប់ផ្តើមក្រុមហ៊ុន Dalian Wanda Group កាលពីឆ្នាំ១៩៨៨ ហើយអតីតគាត់ជាទាហ៊ានរបស់ប្រទេសចិន។
៤ លោកមហាសេដ្ឋី Robin Li អាយុ ៤៦ឆ្នាំ
លោកមហាសេដ្ឋី Robin Li ជាស្ថាបនិកក្រុមហ៊ុន Baidu ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដូចក្រុមហ៊ុន Google ដែរ ធំបំផុតទី១នៅចិន។ គាត់បានចាប់ផ្តើម Baidu កាលពីឆ្នាំ ២០០០ ហើយរហូតមកដល់ឥទ្បូវនេះ ក្រុមហ៊ុនជា Search Engine ធំបំផុតនៅចិន។ អតីតគាត់ជា វិស្វៈករកំព្យុទ័រ។
៥ លោកមហាសេដ្ឋី Wang Wenyin អាយុ ៤៧ឆ្នាំ
គាត់នេះជាសេដ្ឋីរ៉ែ គាត់បានទទួលចំណេញច្រើននៅពេលដែលប្រទេសចិនទាំងមូល បានស្រូបយកនូវធនធានរ៉ែជាច្រើនរបស់ពិភពលោក។
៦ លោកមហាសេដ្ឋី Richard Liu អាយុ ៤០ឆ្នាំ
គាត់នេះ បានបង្កើតគេហទំព័រលក់ទំនិញតាមអនទ្បាញ ស្រដៀងគ្នានឹង Amazon.com ដែរ។ នៅចិន គាត់ជាគូប្រកួតធំបំផុតរបស់ក្រុមហ៊ុន អាលីបាបា។ នៅថ្ងៃ Single’s Day កន្លងទៅ ក្រុមហ៊ុនគាត់គឺ JD.com បានលក់បានរហូតដល់២០ពាន់លានដុល្លារឯនោះ ចាញ់ Jack Ma តែ ៥ពាន់លានដុល្លារប៉ុណ្ណោះ។ អតីតគាត់ជាសហគ្រិនភោជនីយដ្ឋានបរាជ័យម្នាក់ ទ្បុងចុងជំពាក់លុយគេ រួចទៅរកការងារធ្វើ មុនគាត់ត្រទ្បប់មកចាប់ផ្តើម JD.com។
៧ លោកមហាសេដ្ឋី Lei Jun អាយុ ៤៥ឆ្នាំ
គាត់ជាស្ថាបនិករបស់ក្រុមហ៊ុន Xiaomi ដែលជាក្រុមហ៊ុនលក់ទូរស័ព្ទធំបំផុតមួយនៅលើពិភពលោក។ គាត់ទើបតែបានចាប់ផ្តើមក្រុមហ៊ុនគាត់កាលពីឆ្នាំ ២០១០ប៉ុណ្ណោះ តែឥទ្បូវគាត់បានទទួលនាមក្រៅផ្លូវការថាជា Steve Jobsរបស់អាសុី។
៨ លោកមហាសេដ្ឋី Zong Qinghou អាយុ៦៩ឆ្នាំ
គាត់ជាសេដ្ឋីភេសជ្ជៈដប ធំបំផុតរបស់ប្រទេសចិន។ គាត់បានបង្កើតក្រុមហ៊ុន HangZhou Wahaha Group ចេញពីហាងតូចមួយនៅសាលាកូនក្មេងមួយ។ ផលិតផលចម្បងបំផុតដែលគាត់លក់បានច្រើនបំផុតគឺទឹកសុទ្ធ និង តែបៃតង។
៩ លោកមហាសេដ្ឋី Li Hejun អាយុ៤៧ឆ្នាំ
គាត់ជាមហាសេដ្ឋីដែលរកសុីថាមពលមិនចេះរីងស្ងួត ឬហៅជាភាសាអង់គ្លេសថា Renewable Energy ធំបំផុតរបស់ចិន។ ក្រុមហ៊ុនរបស់លោក ជាក្រុមហ៊ុនដែលបានង្កើតថាមពលចេញពីវារីអគ្គីសនីធំជាងគេបំផុតក្នុងពិភពលោក។
១០ លោកមហាសេដ្ឋី Liu Chuanzhi អាយុ៧០ឆ្នាំ
គាត់ជាស្ថាបនិករបស់ក្រុមហ៊ុនកំព្យុទ័រធំជាងគេបំផុតរបស់ពិភពលោកគឺ Lenovo។ គាត់បានបង្កើតក្រុមហ៊ុននេះចេញពីរោងជាងមួយនៅ ទីក្រុងប៉េកាំង កាលពីឆ្នាំ ១៩៨៤។ ក្រុមហ៊ុនលោកបានទិញយកក្រុមហ៊ុនកំព្យុទ័រល្បីឈ្មោះបំផុតមួយរបស់អាមេរិកគឺក្រុមហ៊ុន IBM កាលពីឆ្នាំ ២០០៥។
ជាសរុបទៅ អ្នកមានទំាង១០បំផុតខាងលើនេះ សុទ្ធតែជាសហគ្រិនដែលរកសុីពូកែខាងអ្វីមួយ ពួកគាត់មិនមែនពូកែគ្រប់មុខនោះទេ។ តាមរយៈមុខរបររបស់ពួកគាត់ បានធ្វើឲ្យពួកគាត់ក្លាយជា មនុស្សជាប់លំដាប់ថ្នាក់លេខមួយលើលោកនេះ៕
Source www.business-cambodia.com
Posted from my blog with SteemPress : http://khmernewsshare.com/archives/7104