បទចម្រៀងទាំង ១២បទ ដែលត្រូវបានក្រសួងព័ត៌មានហាម​មិន​ឲ្យ​ចាក់​ផ្សាយ តើមានបទអ្វីខ្លះ?

in #steempress8 years ago


ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ក្រសួងព័ត៌មាន មានចំណាត់ការយ៉ាងតឹងរឹងចំពោះវិស័យសិល្បៈនៅក្នុងប្រទេសកម្ពុជាយើង។ ទន្ទឹមនឹងនេះដែរ មានបទចម្រៀងជាច្រើនដែលត្រូវក្រសួងព័ត៌មានធ្វើការបិទមិនឲ្យផ្សាយ ឬចាក់ឡើយ ដោយសារតែ ខុសពីក្រមសីលធម៌របស់សិល្បៈ។ ពេលនេះពួកយើងនឹងនាំយកចម្រៀងដែលត្រូវបានគេបិទទាំងអស់នោះមកជូនប្រិយមិត្តឲ្យបានស្គាល់។

១.បទ «ស្អាត​ជា​និច្ច»
<figure>alt
</figure>
បទចម្រៀង «ស្អាតជា​និច្ច» ច្រៀង​​ដោយ​ ​​អ្នក​នាង​ ពេជ្រ សោភា ជាមួយ​ អ្នក​ចម្រៀង​រ៉េប​លោក​ ជា​ដេវីត​ និពន្ធ​ទំនុក​ដោយ​ ​នាង ពេជ្រ សោភា ស្ថិត​ក្នុង​ផលិតកម្ម​រស្មី​ហង្សមាស។ ហើយក្រសួងបានដាក់កំហឹតឈប់ឲ្យមានការផ្សាយបទនេះ ដោយសារតែ ក្រសួង​ព័ត៌មាន​បាន​ចាត់ទុក​ថា ខ្លឹមសារ​ទំនុក​ច្រៀង​​ដែល​និពន្ធ​ថ្មី​នេះ​ប្រាសចាក​ពី​អត្ថន័យ​ដើម​ ដែល​បាន​អប់រំ​បណ្តុះ​គំនិត​ប្រាជ្ញា​ស្មារតី​ឲ្យ​កុមារ​ឧស្សាហ៍​ព្យាយាម រស់នៅ​ស្អាត មាន​អនាម័យ​គ្រប់ពេលវេលា គ្រប់​ទីកន្លែង ធ្វើ​ឲ្យ​ក្មេងមិន​​មាន​ភាព​ខ្ជិល​ច្រអូស។
<figure>alt
</figure>
២.​បទ «​ស៊ី​បាន​ចេះតែ​ស៊ី​ទៅ​»​ និង​ បទ «​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​»
<figure>alt
</figure>
ចម្រៀង​នេះ​ក៏​​រង​ការ​រិះ​គន់​ពី​ពល​រដ្ឋ​ទូទៅ​យ៉ាងសម្បើមដែរ​ ក្រោយ​មក​ក្រសួង​ព័ត៌មានក៏បាន​​ដាក់​ចេញ​នូវ​ចំណាត់​ការ​ភ្លាមៗ ទៅ​លើ​បទ​ចម្រៀង​ពីរ​បទ ដែល​មាន​ចំណងជើង​ថា «​ស៊ី​បាន​ចេះតែ​ស៊ី​ទៅ​» ច្រៀង​ដោយ​លោក កែវ វាសនា ស្ថិតក្នុងផលិតកម្មថោន និង​បទ «​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​» ច្រៀង​ដោយ ក​ញ្ញា ចាន់ ម៉ាលីស របស់ផលិតកម្ម U Production។ សេច​ក្តី​ជូនដំណឹង​ចុះ​ថ្ងៃ​ទី ៦ ខែកក្កដា ឆ្នាំ២០១៦ បាន​​ប្រាប់​ដល់​បណ្តា​ម្ចាស់​ស្ថានីយ​ទូរទស្សន៍ និង​វិទ្យុ ទាំងអស់​បញ្ឈប់​ការ​ចាក់​ផ្សាយ​នូវ​បទ​ចម្រៀង​ទាំងពីរ​បទ​នេះ។ ចំពោះ​មូល​ហេតុ​នៃ​ការ​បញ្ឈប់​ការ​ចាក់​ផ្សាយ​នោះ គឺ​ដោយសារ​បទ​ទាំងពីរ​នេះ​មាន​អត្ថន័យ​ប្រាស​ចាក​សីលធម៌​ខ្មែរ​ធ្ងន់ធ្ងរ ពិសេស​ប៉ះពាល់​ដល់​កិត្តិយស និង​តម្លៃ​ស្ត្រី​ខ្មែរ។
<figure>alt
</figure>
<figure>alt
</figure>
៣.បទ «គ្រូបង្រៀនស្រវឹងស្រា»
<figure>alt
</figure>
បទ​ «គ្រូបង្រៀនស្រវឹងស្រា» នេះ ​ត្រូវបានរង​ការ​រិះ​គន់​យ៉ាង​ចាស់ដៃពីសំណាក់ទស្សនិកជនផងដែរ ហើយលើសពីនេះទៅទៀត​ក្រសួងព័ត៌មាន​​ចេញ​លិខិត​ កាលពី​ថ្ងៃ​ទី១៩ ខែ​ធ្នូ ឆ្នាំ​២០១៧ ហាម​មិន​ឲ្យ​ចាក់ផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍​នោះទេ។​ ក្រសួង​លើក​ឡើង​ថា​​​បទ​នេះ​បាន​ប្រាសចាក​អំពី​អាកប្បកិរិយា និង​សីលធម៌​ថ្លៃថ្នូរ​របស់​គ្រូ​បង្រៀន​ទូទៅ ដែលអាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​សង្គម​ទាំង​មូល។ បទ​នេះ​ច្រៀង​ដោ
<figure>alt
</figure>
ក្រៅ​ពី​នេះ​កន្លងមក បើ​ទោះ​ជា​គ្មាន​ ចេញ​លិខិត​ផ្លូវ​ការ​ ​ក្នុង​ហាម​ឃាត់​មិន​ឲ្យ​ចាក់​ផ្សាយ​ក៏ដោយ តែ​​ត្រូវ​បាន​ក្រសួង​ហាម​ឃាត់​មិន​ឲ្យ​ចាក់​ផ្សាយ​ក្នុង​ប្រព័ន្ធផ្សព្វផ្សាយ មាន​ទូរទស្សន៍ និង វិទ្យុ​ឡើយ ដូចជា“ដួល​គង​ចំ​ប៉ាន់​” “ពូកអូន​ប៉ុណ្ណា?” ” ខ្ញុំ​ចូល​ចិត្ត​ញ៉ាំ​ការ៉េម” “ជីវិត​អ្នក​ប្រដាល់” “បាត់​បង​ដូច​បាត់ hot dog” “អាម៉ុម​ពុំ​ពីត” និង​បទ “សង្សារ​ខ្ញុំ​ចរិត​បាន”​”ឈឺ​ត្រង់​ពក​ណា” ជាដើម៕
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
Source khempire.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/9161

Coin Marketplace

STEEM 0.05
TRX 0.33
JST 0.080
BTC 63745.71
ETH 1690.28
USDT 1.00
SBD 0.41