ឱកាស​បរាជ័យ​ក្នុង​ពាណិជ្ជកម្ម ​មាន​មិន​ច្រើន​ដូចការ​គិត​ទេ

in #steempress6 years ago


អ្នកធ្លាប់ឮគេនិយាយថា ៩០%នៃពាណិជ្ជកម្មថ្មី ដួលរលំនៅក្នុងពេល មួយឆ្នាំដំបូងទេ? បើមិនធ្លាប់ ឮពាក្យបែបនេះ​ ក៏ប្រហែលធ្លាប់ ឮពាក្យបំបាក់ ទឹកចិត្តផ្សេងៗទៀត នៅក្នុងជីវិត របស់អ្នកដែរ ដោយមិនមាន ភស្តុតាងបញ្ជាក់ ត្រឹមត្រូវ។
<figure>alt
</figure>
ពិតណាស់ថា ភាគច្រើន នៃពាណិជ្ជកម្ម ដួលរលំ ហើយមានតែពាណិជ្ជកម្ម មួយភាគតូច ប៉ុណ្ណោះ អាចទទួលបាន ជោគជ័យពិតប្រាកដ។ ប៉ុន្តែបើអ្នក យល់ច្បាស់អាថ៌កំបាំ ងមួយចំនួន អ្នកនឹងអាចបញ្ជៀស ពាណិជ្ជកម្ម របស់អ្នក មិនឱ្យធ្លាក់ក្នុងផ្លូវ បរាជ័យបាន​។

និយមន័យពាក្យបរាជ័យ មានការបកស្រាយខុសៗគ្នា ហើយពាណិជ្ជកម្ម ក៏មានច្រើនប្រភេទដែរ។

ហេតុផលនៃបរាជ័យ របស់ពាណិជ្ជកម្ម នីមួយៗ មិនដូចគ្នាទេ។ យោងតាមទិន្នន័យ ដែលគេប្រមូលបាន ជិត៥០ភាគរយ នៃពាណិជ្ជកម្ម ដែលបរាជ័យ កើតឡើងដោយសារអសមត្ថភាព ក្នុងការរៀបចំផែនការ ច្បាស់លាស់ មិនចេះកំណត់ តម្លៃឱ្យបានត្រឹមត្រូវ កង្វះខាត ចំណេះដឹង ខាងហិរញ្ញវត្ថុ និងគ្មានបទពិសោធន៍ ក្នុងការតាមដាន លំហូរសាច់ប្រាក់។ ចំណែក៣០ភាគរយ នៃពាណិជ្ជកម្ម បរាជ័យកើតឡើង ដោយសារកង្វះខាត បទពិសោធន៍ គ្រប់គ្រង។

ប្រសិនបើអ្នក បារម្ភថា ពាណិជ្ជកម្ម ថ្មីរបស់អ្នក នឹងជួបវាសនាមិនល្អ អ្នកត្រូវចងចាំថា បរាជ័យអាច ជារឿងល្អដែរ។ សម្រាប់អ្នកចាប់ផ្តើម ដំបូងៗ ពាណិជ្ជកម្ម ជាច្រើន ដែលដួលរលំ នៅក្នុងឆ្នាំទីមួយ មិនមានសក្តា នុពលដើម្បីជោគជ័យ យូរអង្វែងទេ។ តាមពិតទៅ បរាជ័យឆាប់ ជួយបញ្ជៀសអ្នក ពីការចំណាយច្រើន និងជួយសន្សំពេល ទៅចាប់ផ្តើម ធ្វើគម្រោងណា ដែលមានប្រយោជន៍ ផ្សេងទៀត។

បន្ថែមពីលើនេះ ការឆ្លងកាត់ ដំណើរចាប់ផ្តើម ពាណិជ្ជកម្មថ្មី និងមើលការដួលរលំ នៃពាណិជ្ជកម្មនោះ អាចបង្រៀនអ្នក មេរៀនសំខាន់ៗ ដែលមិនអាចរកបាន នៅក្នុងសាលា ហើយជាមេរៀន ដែលអ្នកអាចយកទៅ អនុវត្តសម្រាប់ ឱកាសក្រោយទៀត។ សហគ្រិនបរាជ័យ ដែលក្រោកឈរ ឡើងវិញ មានលទ្ធភាពខ្ពស់ ក្នុងការសម្រេចបាន ជោគជ័យ សម្រាប់ពាណិជ្ជកម្ម ទីពីរ។

ប្រសិនបើអ្នកកំពុងតែ គិតចង់ក្លាយ ជាសហគ្រិន ប៉ុន្តែដោយសារ ធ្លាប់ឮរឿងបរាជ័យ ច្រើនពេក បែរជាខ្លាចរអាទៅវិញ អ្នកគួរតែពិចារណា ឡើងវិញ។ ភាគច្រើននៃបរាជ័យ ទាំងអស់មិនមែនសុទ្ធតែ អាក្រក់ដូចអ្នក ភ័យខ្លាចនោះទេ បរាជ័យខ្លះ កើតឡើងដោយសារ កង្វះខាតបទពិសោធន៍ ហើយបរាជ័យខ្លះទៀត កើតឡើងមក ដើម្បីជួយបំពេញ ចន្លោះខ្វះខាត របស់អ្នក។ គ្រប់សហគ្រិន ទាំងអស់សុទ្ធតែ ប្រឈមនឹងបរាជ័យ ក្នុងរបៀបខ្លះ ប៉ុន្តែសហគ្រិនវៃឆ្លាត អាចជៀសផុត ពីបរាជ័យបាន និងអាចកែប្រែបញ្ហា ឱ្យទៅជាឱកាស។

ប្រសិនបើអ្នក អាចមានសមត្ថភាព រក្សាពាណិជ្ជកម្ម ឱ្យរស់នៅបានលើស ពីមួយឆ្នាំ អ្នកក៏ប្រហែលជា អាចរក្សាពាណិជ្ជកម្ម របស់អ្នកឱ្យរស់នៅ បានច្រើនឆ្នាំទៀត បានដែរ។ ហើយបើពាណិជ្ជកម្ម របស់អ្នកដួលរលំ ដោយជៀសមិនផុត អ្នកក៏មិនត្រូវគិតថា វាជាទីបញ្ចប់ នៃពិភពលោកនេះដែរ។ អ្នកនឹងមាន ចំណេះដឹងថ្មី និងបទពិសោធន៍ ថ្មី ដើម្បីប្រើប្រាស់ សម្រាប់ការសាកល្បង លើកក្រោយទៀត។

Source thephnompenhtimes.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/9059

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 58613.96
ETH 3153.58
USDT 1.00
SBD 2.43