៤សន្លឹក របស់​កូនស្រី​ សារ៉ាយ សក្ខណា ឈរ​កាច់រាង​​មិន​ចាញ់​ម្ដាយ​ប៉ុន្មាន​ទេ!

in #steempress6 years ago


(ភ្នំពេញ)៖ តារាសម្ដែងសម្បុរខ្មៅស្រអែម មុខមានមុនស្នេហ៍ អ្នកនាង សារ៉ាយ សក្ខណា ត្រូវបានទស្សនិកជនគាំទ្រជានិច្ច ទោះបីជាកន្លងមក នាងបានផ្អាកពីសិល្បៈមួយរយៈ ដើម្បីចេញទៅប្រទេសក្រៅ រស់នៅជាមួយស្វាមីក៏ដោយ។ យ៉ាងណាមិញ តារាសម្ដែងដ៏មានប្រជាប្រិយភាពរូបនេះ មិនដែលបោះបង់ចោល ការងារសិល្បៈឡើយ ពោលគឺនាងចេញចូលស្រុកខ្មែរជាញឹកញាប់ ខណៈការវិលត្រឡប់របស់នាងលើកនេះ ត្រូវបានគេសង្កេតឃើញថា នាងមានការងារជាមមាញឹកយ៉ាងខ្លាំង ដោយមិនត្រឹមទាំងដើរតួរឿងថ្មីនោះទេ ថែមទាំងត្រូវបានក្រុមហ៊ុននានា ទាក់ទងទៅថតស្ពត និងថតសំអាងការទៀតផង។

មិនតែប៉ុណ្ណោះ នាងក៏បានមកជាមួយកូនស្រី ដ៏គួរឲ្យស្រឡាញ់របស់នាងទៀតផង ខណៈថ្មីៗនេះ នាងបានទម្លាយរូបថត៤សន្លឹក ឈរកាច់រាងជាមួយនឹងកូនស្រី ពិតជាប្លែកភ្នែក។

ជាការពិតណាស់ ក្នុងរូបថត ៤សន្លឹករបស់ម្ដាយកូន តារាសម្ដែង សារ៉ាយ សក្ខណា នោះបានធ្វើឲ្យទស្សនិកជន និងមិត្តៗក្នុងបណ្ដាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ កូនស្រីរបស់នាង មិនទាន់ធំស្រួលបួលផង ក៏មានទេពកោសល្យខាងបង្ហាញម៉ូដ ដូចម៉ាក់ទៅហើយ។ អ្វីដែលពិសេសនោះ គឺមុខមាត់របស់ម្ដាយកូនទាំងពីរ ពិតជាស្រស់ស្អាតខ្លាំងណាស់ ក្នុងឈុតរ៉ូបពណ៌ខ្មៅនេះ។

តោះ! កុំឲ្យខាតពេលយូរ ចង់ដឹងថា ម្ដាយកូនទាំងពីរគួរឲ្យស្រឡាញ់យ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា៖
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
Source www.khmertalking.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/3509

Sort:  

Hi, I hope you followed me and you will vote and comment

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 58833.91
ETH 3155.94
USDT 1.00
SBD 2.44