មួយសន្លឹក របស់សុគន្ធ និសា សុភាព ហើយស្រស់ស្អាតខ្លាំង មិនធ្លាប់ឃើញពីមុន

in #steempress6 years ago


ភ្នំពេញ៖ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច កំពូលតារាចម្រៀងប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាសអ្នកនាង សុគន្ធ និសា នៅតែបន្តអាជីពជាអ្នកចម្រៀងដូចដើម ហើយកាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងមុនថែមទៀតផង។
<figure>
<figcaption>អ្នកនាង សុគន្ធ និសា ក្នុងឈុតរៀបការ</figcaption></figure>
ស្របពេលជាមួយគ្នានេះអ្នកនាង សុគន្ធ និសា ក៏កំពុងតែទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងពីអ្នកគាំទ្រ ក៏ដូចជាមហាជនទូទៅជាច្រើននាក់ តាមរយៈការចាប់អាជីពជាតារាសម្តែងថ្មីមួយទៀត ដោយមានការចាប់អារម្មណ៍ចាំតាមដានទស្សនាយ៉ាងច្រើនកុះករ។

ជាក់ស្តែងនៅក្នុងការសម្តែងរឿង «សិសិររដូវក្នុងបេះដូង» ជាមួយនឹងលោក ឆន សុវណ្ណរាជ ពិតជាមានប្រជាប្រិយភាពយ៉ាងខ្លាំង។
<figure>
<figcaption>អ្នកនាង សុគន្ធ និសា និងលោក ឆន សុវណ្ណរាជ ក្នុងរឿង «សិសិររដូវក្នុងបេះដូង»</figcaption></figure>
នៅព្រឹកនេះក្នុងអ៊ីនស្តារក្រាមរបស់អ្នកនាង សុគន្ធ និសា ក៏បានបង្ហោះនូវរូបភាពមួយសន្លឹក ដែលមានភាពស្រស់ស្អាតយ៉ាងខ្លាំង ហើយសមជាសុភាពនារីពិតៗ ក្នុងឈុតសម្លៀកបំពាក់បុរាណឡើងសុភាព ហើយទន់ភ្លន់ គួរឱ្យលង់ស្នេហ៍ ដែលគេកម្របានឃើញតុបតែងខ្លួនដូច្នេះពីមុនមក។

តាមមើលរូបភាពមួយប៉ុស្តិ៍នេះ ទំនងជាការសម្តែងនៅក្នុងរឿងទេ ប៉ុន្តែទោះបីជាយ៉ាងនេះក៏ក្តី ក៏តារាស្រីរូបនេះមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ នៅក្នុងសម្លៀកបំពាក់នារីខ្មែរមួយឈុតនេះ ហើយមានអ្្នកគាំទ្រសរសើរមិនដាច់ពីមាត់៕

ទស្សនារូបភាពខាងក្រោម៖
<figure>
<figcaption>តារាចម្រៀងអ្នកនាង សុគន្ធ និសា</figcaption></figure>
<figure>
<figcaption>តារាចម្រៀងអ្នកនាង សុគន្ធ និសា</figcaption></figure>
<figure>
<figcaption>តារាចម្រៀងអ្នកនាង សុគន្ធ និសា</figcaption></figure>
<figure>
<figcaption>រូបភាពរបស់អ្នកនាង សុគន្ធ និសា ដែលបានផុសនៅក្នុងអ៊ីនស្តារក្រាម</figcaption></figure>
<figure>
<figcaption>រូបភាពមួយសន្លឹករបស់អ្នកនាង សុគន្ធ និសា ដែលបានផុសនៅក្នុងអ៊ីនស្តារក្រាម</figcaption></figure>
Source www.khmerload.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/9100

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 58802.33
ETH 3158.99
USDT 1.00
SBD 2.42