ពេជ្រ សោភា ទម្លាយអាថ៌កំបាំង ដែលមហាជនចង់ដឹងបំផុត ទាក់ទង សាន ស្រីឡៃ និងស្វាមី!

in #steempress6 years ago

ភ្នំពេញ៖ បន្ទាប់ពីការបាញ់សម្លាប់ អ្នកនាង សាន ស្រីឡៃ ឲ្យស្លាប់នៅកន្លែង រួចមក មានមតិមហាជន ជាច្រើនបាននិយាយថា ការបាញ់សម្លាប់នេះ ប្រហែលជាស្រីឡៃ ផិតប្តីក្រោយពេលចូលសិល្បៈ និងរឿងមិនល្អផ្សេងៗទៀត ទើបធ្វើឲ្យខ្មាន់កាំភ្លើង ហ៊ានសម្លាប់នាងយ៉ាងដូច្នេះ ។

ប៉ុន្តែនៅយប់ម្សិលមិញនេះ អ្នកនាង ពេជ្រ សោភា ដែលជាអតីត Coachផ្ទាល់របស់នាង បានចេញមុខ ទម្លាយរឿងស្រីឡៃ និង អតីតស្វាមីរបស់នាង ឲ្យដឹងពីការពិតថា “ស្រីឡៃធ្លាប់ត្រូវស្វាមីរបស់នាង ប្រើអំពើហិង្សាដាក់ ហើយពេលខ្លះមានស្នាមជាំ នៅលើខ្លួនថែមទៀតផង” សោភាបានបន្តទៀតថា “នាងសំណូមពរដល់មហាជនទាំងអស់ កុំនិយាយឲ្យស្រីឡៃថា ដោយសារតែចូលសិល្បៈ ទើបមានរឿងបែកបាក់គ្រួសារបែបនេះ ព្រោះចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ ហើយគ្មានអ្នកណាចង់មានរឿងបែកបាក់ទេ បើសិនជាគ្មានបញ្ហានឹងគ្នានោះ” ។

យ៉ាងណាមិញ បន្ទាប់ពីការស្លាប់របស់ស្រីឡៃ រឿងជីវិតដ៏ កម្សត់របស់នាង ត្រូវបានទម្លាយ ចេញមក ទាំងអស់ ដូច្នេះហើយទើបធ្វើ ឲ្យមហាជនកាន់តែក្តុកក្តួលអារម្មណ៍ និង អាណិត ស្រីឡៃកាន់តែខ្លាំងឡើង៕
<figure>
<figcaption>សាន ស្រីឡៃ</figcaption></figure>
<figure>
<figcaption>ពេជ្រ សោភា</figcaption></figure>
Source www.khmerload.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/4459

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 61297.02
ETH 2687.45
USDT 1.00
SBD 2.59