នេះជាចរិតរបស់អនាគតស្វាមី ដែលនីឡា ប្រាថ្នាចង់បាន

in #steempress6 years ago


ភ្នំពេញ៖ ដូចជាប្រិយមិត្តបានដឹងរួចមកហើយ ពីរឿងរ៉ាវស្នេហា​របស់ តារាកំប្លែងវ័យក្មេង នីឡា​ និងគូដណ្តឹង ដែលបានផ្តាច់ពាក្យនឹងគ្នា អស់រយៈពេលជាយូរណាស់មកហើយ។ ចំពោះដំណឹងនេះ ក៏បានធ្វើឲ្យ អ្នកគាំទ្រ មានការសោកស្តាយ ជំនួសនាងផងដែរ​ ដែលខំសាងស្នេហ៍ រាប់ឆ្នាំ បែរជាបញ្ចប់ ត្រឹមពេលដ៏ខ្លី។

នាពេលបច្ចុប្បន្ននេះដែរ តារាកំប្លែងរូបនេះ ហាក់ដូចជា មិនទាន់មានអ្នកណា​ ជាគូកំណាន់ចិត្តរបស់នាងនៅឡើយទេ ព្រោះថា លើកនេះ នាងនឹងរកមើលអ្នកណា ដែលស្រលាញ់​ពិត កុំឲ្យខុសដូចកាលលើកមុនទៀត។

កាលពីយប់មិញនេះដែរ នីឡា ក៏បានបង្ហើប ពីចរិតមួយចំនួន របស់អនាគតស្វាមីរបស់នាង ដែលនាងប្រាថ្នាចង់បាន ហើយជាពិសេស ម្នាក់នោះ ក៏មិនចាំបាច់ ជាអ្នកមានទ្រព្យច្រើនអ្វីនោះដែរ គ្រាន់តែចេះមើលថែ និងស្រលាញ់នាង ដូចជាឪពុករបស់នាង។

ក្នុងនោះ នាងក៏បានសរសេរថា« មិនត្រូវការបុរសដែល ស៊ីវីល័យ ហើយមានទេ ត្រឹមចង់បានបុរសម្នាក់ មើលថែខ្ញុំ ដូចប៉ាមើលថែខ្ញុំ និងស្រលាញ់ខ្ញុំអស់ពីបេះដូង ហ៊ានទទួលយកគ្រប់យ៉ាង ដែលខ្ញុំមាន ទោះមានអ្វីកើតឡើងក៏ដោយ»៕
<figure>
<figcaption>នីឡា តារាកំប្លែង</figcaption></figure>
<figure>
<figcaption>នីឡា តារាកំប្លែង</figcaption></figure>
<figure>
<figcaption>នីឡា តារាកំប្លែង</figcaption></figure>
<figure>
<figcaption>នីឡា តារាកំប្លែង</figcaption></figure>
Source www.khmerload.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/8935

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 58802.33
ETH 3158.99
USDT 1.00
SBD 2.42