មួយសន្លឹករបស់ ពេជ្រ សូលីកា ធ្វើឲ្យផ្អើលអស់អ្នកលេងបណ្ដាញ សង្គម!
ភ្នំពេញ៖ ទើបតែចាប់ផ្ដើមប្រឡូក ក្នុងទីផ្សារសិល្បៈសារជាថ្មី មិនបានប៉ុន្មានផងកញ្ញា ពេជ្រ សូលីកា បានសាងភាពភ្ញាក់ផ្អើល ជាបន្តបន្ទាប់តែម្ដង។
ជាក់ស្ដែង ដើម្បីជាកាដូសម្រាប់ការត្រឡប់មកវិញនេះ កញ្ញា ក៏បានបញ្ចេញបទថ្មី«លាក់បាំង» ដែលជាការច្រៀងរួមគ្នា ជាមួយដៃគូចាស់លោក នីកូ ។
ហើយមុននេះបន្តិច រូបមួយសន្លឹករបស់ ពេជ្រ សូលីកា ក៏បានធ្វើឲ្យ ផ្អើលអស់ អ្នកនិយមលេងបណ្ដាញសង្គម ព្រោះតែនាង បានបង្ហាញសម្រស់ក្នុងឈុត កូនក្រមុំខ្មែរបែបបុរាណ ។
គ្រាន់តែខាងសម្អាងការ ដែលនាងថតឲ្យនោះ ផុសភ្លាម រូបមួយសន្លឹកនេះ ត្រូវបានគេចែកចាយតគ្នាភ្លែត ព្រោះម្នាក់ៗពិតជាទ្រាំ មិនសរសើរមិនបាន ពីសម្រស់ដ៏ ស្រស់ស្អាតរបស់ សូលីកា ក្នុងឈុតមួយនេះ នោះទេ៕
<figure>
<figcaption>កញ្ញា ពេជ្រ សូលីកា និងលោក នីកូ</figcaption></figure>
<figure>
<figcaption>កញ្ញា ពេជ្រ សូលីកា</figcaption></figure>
<figure>
<figcaption>កញ្ញា ពេជ្រ សូលីកា</figcaption></figure>
<figure>
<figcaption>កញ្ញា ពេជ្រ សូលីកា ក្នុងឈុតកូនក្រមុំ បែបបុរាណ</figcaption></figure>
Source www.khmerload.com
Posted from my blog with SteemPress : http://khmernewsshare.com/archives/4778
