បើជាអ្នករំភើបទេ? សន ផល្លីកា ត្រូវសង្សារ លេងសុទ្ធតែយកឡាន មកចតឱ្យដល់មុខផ្ទះបែបនេះ!
ភ្នំពេញ៖ តារាស្រីវ័យក្មេងកញ្ញា សន ផល្លីកា បានចាប់អាជីពជាអ្នកចម្រៀងអស់រយៈពេលយូរមកហើយ។ ប៉ុន្តែប្រជាប្រិយភាព និងការគាំទ្រសម្រាប់តារាចម្រៀងរូបនេះហាក់ដូចជានៅមានកម្រិតមួយនៅឡើយ ហើយគេក៏មិនសូវឃើញកញ្ញាចេញបទចម្រៀងថ្មីៗច្រើនដូចតារាចម្រៀងដទៃរួមផលិតកម្មដែរ។
ប៉ុន្តែទោះបីជាដូច្នេះក្តីកញ្ញា សន ផល្លីកា ក៏ធ្វើឱ្យអ្នកគាំទ្រ និងមិត្តភក្តិកញ្ញាជាច្រើននាក់មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែម្សិលមិញនេះកញ្ញាបានទទួលនូវកាដូជាទីគាប់ចិត្តពីសង្សារជាទីស្រលាញ់របស់ខ្លួនយកមកដាក់ដល់ពីមុខផ្ទះតែម្តង។
ហើយកាដូនោះ គឺជារថយន្តស៊េរីថ្មីទំនើបមួយគ្រឿងម៉ាក Mazda ដែលមានតម្លៃថ្លៃខ្ទង់ម៉ឺនដុល្លារផងដែរ។
តារាចម្រៀងស្រី សន ផល្លីកា បានផុសឱ្យដឹងនៅក្នុងហ្វេសប៊ុកខ្លួនទាំងស្រុងដូច្នេះថា៖
«ទៅមើលឡានបីថៃ្ងជាប់គ្នា ហើយគាត់សួរថា ស្រលាញ់អាមួយណាខ្ញុំថា ហឹមស្រលាញ់ Mazda តែលុយមិនគ្រប់ក៏មកផ្ទះវិញ។ តែថៃ្ងមិញនាំទៅមើលទៀតថាបើលុយមិនគ្រប់កុំស្រលាញ់ ខ្ញុំក៏នៅស្ងៀម ហើយផុស Facebook ថាចង់ដូរឡាន គាត់ក៏បើកឃើញ គាត់និយាយថា ចឹងក៏ផុសដែរ តែស្រាប់តែមិនបានប៉ុន្មានម៉ោង លេងយកមកចឹងៗហ្មង បងមិនមែនអ្នកមាន តែអ្វីដែលអូនស្រលាញ់ បងនឹងខំរកលុយទិញឱ្យអូន អរគុណទោះវាមិនថៃ្លខ្លាំងកប់ពពក តែជារបស់ដែលខ្ញុំប្រាថ្នា គាត់ថាថ្លង់នឹងខ្ញុំរអ៊ូរាល់ថៃ្ងណាស់មិនទិញទេគឺមុខញ៉ុក»។
នរណាមិនរំភើប បើសង្សារលេងសុទ្ធតែ ជូនកាដូជាឡានស៊េរីទំនើប ហើយយកមកចត Surprise ដាក់ដល់ខាងមុខផ្ទះបែបនេះ៕
ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
<figure>
<figcaption>រថយន្តម៉ាក Mazda ដែលចតនៅមុខផ្ទះកញ្ញា សន ផល្លីកា</figcaption></figure>
<figure>
<figcaption>កញ្ញា សន ផល្លីកា រំភើបចិត្តមិនស្ទើរទេពេលឃើញរថយន្តម៉ាក Mazda ចតនៅមុខផ្ទះដូច្នេះ</figcaption></figure>
<figure>
<figcaption>កញ្ញា សន ផល្លីកា</figcaption></figure>
<figure>
<figcaption>កញ្ញា សន ផល្លីកា</figcaption></figure>
<figure>
<figcaption>កញ្ញា សន ផល្លីកា</figcaption></figure>
<figure>
<figcaption>តារាចម្រៀង សន ផល្លីកា</figcaption></figure>
Posted from my blog with SteemPress : http://khmernewsshare.com/archives/3645
