ពេលឃើញមាស របស់ម្ដាយ ឆន សុវណ្ណរាជ ចង់ស្លុតចិត្ត!

in #steempress8 years ago

ភ្នំពេញ៖ ជារឿយៗគេតែង សង្កេតឃើញតារាចម្រៀងប្រុសល្បី សម្រាប់ស្រទាប់មិត្តយុវវ័យ លោក ឆន សុវណ្ណរាជ តែងតែធ្វើជាកូនល្អ តាមរយៈការមើលថែយ៉ាងដិតដល់ទៅអ្នកម្ដាយខ្លួនជានិច្ច ។

ស្របពេលក្នុងរដូវកាលភ្ជុំបិណ្ឌនេះ រូបលោកក៏បាន ជូនកាដូជាគ្រឿងអលង្ការ ប្រភេទបន្តោងខ្សែកពេជ្រ យ៉ាងធំទៅឲ្យ អ្នកម្ដាយ បើទោះជាតម្លៃលោកមិនបានបញ្ជាក់យ៉ាងណាក្ដី ក៏យើងអាចប៉ាន់ស្មានដឹងថា កាដូនោះមានតម្លៃខ្ពស់មិនធម្មតាដែរ។

ប៉ុន្ដែប្រិយមិត្តអាច នឹងរន្ធត់ចិត្តជាងនេះ បើសិនហ៊ានចាប់អារម្មណ៏ មើលលើដងខ្លួនរបស់ម្ដាយ ឆន សុវណ្ណរាជ ព្រោះមិនថា ក ដៃ ឬម្រាមដៃរបស់អ៊ុំស្រី សុទ្ធតែពាក់នូវគ្រឿងមាសក្រហមស្រោចខ្លួនតែម្ដង។

វាជារឿងមួយដែលគួរឲ្យសរសើរ ដែលអ្នកម្ដាយរូបនេះ ទទួលបានការមើលថែ យ៉ាងយកចិត្តទុកដាក់ពីកូនៗ ទំាងការរស់នៅ របស់ប្រើប្រាស់ ពិសេសគ្រឿងអលង្ការដែលមានតម្លៃខ្ពស់បែបនេះ ៕
<figure>
<figcaption>លោក ឆន សុវណ្ណារាជ និងអ្នកម្ដាយជាទីស្រលាញ់</figcaption></figure>

<figcaption>បណ្តោងខ្សែរក ពេជ្រ របស់ម្ដាយ ឆន សុវណ្ណារាជ</figcaption></figure>
Soure @ www.khmerload.com

Posted from my blog with SteemPress : http://khmernewsshare.com/archives/1896

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.077
BTC 65642.15
ETH 1719.47
USDT 1.00
SBD 0.42