រឿង​"មនុស្ស​ឆ្កួត​" ចំណាយ​ដើម​ទុន​លើស​កម្រិត​ផលិតករ​មិន​រំពឹង​ប្រាក់​ចំណេញ

in #steempress6 years ago


ផលិតកម្ម​LD បាន​សម្ពោធ​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​​ភាព​យន្ត​ខ្នាត​ធំ​របស់​ខ្លួន​រឿង​"មនុស្ស​ឆ្កួត​" កាល​ពី​ម្សិលមិញ​នៅ​រោង​ភាពយន្ត​TK ទួល​គោក​។
<figure>
<figcaption>លៀក លីដា ចាងហ្វាងផលិតកម្មLD</figcaption></figure>
ថ្លែង​ក្នុង​ពិធី​សម្ពោធ​ភាព​យន្ត​ខ្នាត​ធំ​​ខាង​លើ​នេះ​​លោក លៀក លីដា ចាងហ្វាង​ផលិតកម្ម​LD បាន​ឲ្យ​ដឹង​ថា​រឿង​​ "មនុស្ស​ឆ្កួត​" ​បាន​សម្រិត​សម្រាំង​យក​គុណ​ភាព​ជា​ចម្បង​ ខុស​ប្លែក​ពី​រឿង​មុន​ៗ​ ដែល​ដាក់​បញ្ចាំង​នៅ​រោង​កុន​នា​ពេល​កន្លង​មក​។​រឿង​ថ្មី​ដែល​ជា​ស្នាដៃ​នាយ គ្រឿន បាន​ចំណាយ​ដើម​ទុន​ច្រើន​លើស​កម្រិត​​ក្នុង​ការ​ផលិត​។ ដូច្នេះ​លោក​មិន​រំពឹង​ថា​​ទទួល​បាន​​ប្រាក់​ចំណេញ​ពី​ការ​ដាក់​បញ្ចាំង​ឡើយ។​​

អ្វី​ដែល​លោក​​រំពឹង​ទទួល​បាន​ពី​រឿង​ "មនុស្ស​ឆ្កួត​" គឺ​បទ​ពិសោធន៍​ថ្មី​មួយ​ប្លែក​​សម្រាប់​ខ្លួន​ផ្ទាល់​ និង​ក្រុម​ការ​ងារ​​ផលិតកម្ម​ LD ទាំង​មូល​។ ម្យ៉ាង​ទៀត​លោក​ជឿជាក់​​ថា​​រឿង​មួយ​នេះ​នឹង​ពង្រីក​ទីផ្សារ​​LD បន្ថែម​ទៀត​សម្រាប់​ឆ្នាំ​២០១៨ ខាង​មុខ​នេះ​។
<figure>
</figure>
លោក​ថា៖​ “ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ​យើង​មាន​​កា​ដូរ​ថ្មី​មួយ​សម្រាប់​បង​ប្អូន​​ទស្សនិកជន​គឺ​រឿង​ "មនុស្ស​ឆ្កួត​" ​ហ្នឹង​ហើយ​​ ដែល​ជា​រសជាតិ​ថ្មី​មួយ​ប្លែក​ដែល​យើង​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក​​រួម​ទាំង​បច្ចេកទេស​ផង​ដែរ​ ដោយសារ​តែ​រឿង​នេះ​​យើង​បាន​សហការ​ជាមួយ​បច្ចេកទេស​ភ្លើង​ មាន​ដូចជា​កាមេរ៉ា​ជា​ដើម​"។

រឿង​"មនុស្ស​ឆ្កួត​" នឹង​ត្រូវ​ដាក់​បញ្ចាំង​នៅ​គ្រប់​រោង​ភាព​យន្ត​ទំនើប​​ក្នុង​រាជធានី​ភ្នំពេញ​ និង​​ខេត្ត​សៀមរាប​នៅ​ថ្ងៃ​ទី ២៨ ខែ ធ្នូ​ ឆ្នាំ ២០១៧ នេះ​ហើយ និង​​មាន​ការ​ចូល​រួម​សម្ដែង​ដោយ លោក អ៊ែត វីន ទឹម រដ្ឋា នាយ គ្រឿន និង​តារា​សម្ដែង​ប្រុស​ស្រី​ល្បី​ឈ្មោះ​ជា​ច្រើន​រូប​ទៀត​៕​​​

សកម្មភាព​តួ​ចូល​រួម​សម្ពោធ​រឿង "មនុស្សឆ្កួត"
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
​​​​​​​

Source news.sabay.com.kh


Posted from my blog with SteemPress : http://khmernewsshare.com/archives/9110

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 58613.96
ETH 3153.58
USDT 1.00
SBD 2.43