ទោះនៅក្មេងមិនទាន់មានលុយច្រើន ក៏អាចទិញផ្ទះបានដែរដោយប្រើវិធីនេះ

in #steempress6 years ago


សម័យបច្ចុប្បន្ននេះ ចង់បានផ្ទះជាកម្មសិទ្ធិរបស់ខ្លួនផ្ទាល់ដោយមិនបាច់មានការឧបត្ថម្ភពីឪពុកម្តាយ សម្រាប់យុវជន​សព្វ​ថ្ងៃ​នេះ​កំពុងមានទំនោរច្រើន ដោយពួកគេចង់ឯករាជ្យសេរីភាពខាងហិរញ្ញវត្ថុ និងចង់បានរបស់ដែលខ្លួ​នឯងមានសមត្ថភា​ព​ទិ​ញ ជាជាងម្តាយឪពុកទិញឲ្យ។ ជាការពិតណាស់ បើយុវជនគិតបែបនេះ គឺជាសញ្ញាល្អមួយក្នុងការបង្ហាញភាព​រឹង​មាំរបស់​យុវ​ជន​កម្ពុជា។ ថ្ងៃនេះតាមរយៈបទសម្ភាសន៍ម្ចាស់ជាមួយអ្នកជំនាញខាងអចលទ្រព្យ និងជាប្រធានសមាគមអចលទ្រព្យកម្ពុជា លោ​ក គឹម ហ៊ាង នឹងបង្ហាញ ចំណុច ៣ដែលយើងអាចទិញផ្ទះដ៏សមរម្យមួយ មុខអាយុ៣០ឆ្នាំ។

ខំធ្វើការ កុំគិតថ្ងៃឈប់សំរាក(Non-stop Working)

បើសិនជាយើងចង់បានផ្ទះស្នាក់នៅមុនអាយុ ៣០ឆ្នាំ យើងត្រូវខំធ្វើការឲ្យអស់លទ្ធភាព ពោលគឺកុំធ្វើការងារលំៗ និងធ្វើកា​រ​មិន​គិតសៅរ៍អាទិត្យនោះទេ ។ លោកបានមានប្រសាសន៍ឲ្យដឹងថា បើចង់មានលទ្ធភាពទិញផ្ទះស្នាក់នៅត្រូវ​តែខំធ្វើកា​រ​កុំគិ​ត​ពីថ្ងៃឈប់សំរាក ពោលគឺបើសិនជាធ្វើការចង់សំរាកថ្ងៃចុងសប្តាហ៍ និងឈប់សំរាកនោះ អ្នកនឹងពិបាកនឹង​មានលទ្ធភា​ពទិ​ញ​​ផ្ទះបាន។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា អ្នកដែលជោគជ័យក្នុងទីផ្សារភាគច្រើន គឺសុទ្ធសឹងតែជាអ្នកដែលធ្វើការមិ​ន​គិ​ត​ថ្ងៃបុណ្យឡើយ។

ធ្វើការផង វិនិយោគផង

ប្រសិនបើអ្នកមានចំណូលមធ្យមចុះ ប្រាក់ខែតែមួយមុខមិនអាចធ្វើឲ្យអ្នកមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីទិញផ្ទះ​បានមុន​អាយុ​៣០​ឆ្នាំនោះទេ ដូច្នេះលោកអ្នកត្រូវចេះមានគំនិតវិនិយោគផង ទើបជាការប្រសើរ ដើម្បីអាចរក​ចំណូលបន្ថែម​ពីកា​រ​ងារ​ប្រចាំ​ថ្ងៃ​។ លោកបានបន្តថា មិនចាំបាច់ទាល់តែបើកក្រុមហ៊ុន ទើបហៅថាការវិនិយោគនោះទេ កំពុងធ្វើការក៏អាចរកស៊ីបានដែរ។ លោកបានលើកឡើងជាឧទារហណ៍ថា ប្រសិនបើគូស្រករ អាចធ្វើការទទួលបានប្រាក់ខែ ១ពាន់ដុល្លារ ពួកគាត់អាចមាន​ល​ទ្ធ​ភាពបង់រំលោះ ៣ទៅ៤រយដុល្លារក្នុងមួយខែ ទៅលើការវិនិយោគលើអចលទ្រព្យ ឬក៏វិនិយោគរកស៊ីលើវិស័យអ្វីផ្សេងទៀត ដើម្បីផ្សែផ្សំប្រាក់ចំណូលបន្ថែម។

ទិញបង់រំលោះជាជម្រើសល្អសម្រាប់អ្នកទិញផ្ទះលើកដំបូង

លោកបានពន្យល់ថា ការទិញផ្ទះបង់រំលោះ គឺត្រូវទិញតាមរូបមន្ត មានន័យថា ប្រសិនបើចង់ទិញផ្ទះបង់រំលោះ ក្នុងមួយ​ខែ១​៧៥​ដុល្លារ អ្នកទិញ គឺតម្រូវឲ្យមានប្រាក់ខែចាប់ពី ៥០០ដុល្លារឡើង ហើយបើសិនបង់រំលោះក្នុងមួយខែ ៣០០ដុ​ល្លា​រតម្រូវ​ឲ្យ​អ្ន​កទិញមានប្រាក់ខែ ៩០០ដុល្លារ និងការបង់រំលោះចាប់ពី ៤០០ដុល្លារឡើងទៅ គឺតម្រូវមានប្រាក់ខែចាប់ពី ១ពាន់​ដុល្លារ​ឡើ​ង​ទៅ។ ដូច្នេះប្រសិនបើអ្នកមានប្រាក់ខែនៅចន្លោះណាមួយនោះ លោកអ្នកអាចទិញបានដោយខ្លួនឯងបាន ដោយជ្រើស​រើ​ស​យកការបង់រំលោះ៕

Source www.business-cambodia.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/9030

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 58613.96
ETH 3153.58
USDT 1.00
SBD 2.43