ស្ងាត់ៗក្មួយស្រី កែវ រំចង់ ឈ្នះខ្សែក្រវាត់មួយទៀតហើយនៅអាមេរិកយប់មិញនេះ
ក្មួយស្រី កែវ រំចង់ កីឡាការិនី Samontha ស្ងាត់ៗទើបឈ្នះខ្សែក្រវាត់ទី៣របស់ខ្លួនកាលពីយប់មិញនៅទីក្រុង New York សហរដ្ឋអាមេរិក ក្នុងកម្មវិធី New York USMTO East Champion។
<figure>
<figcaption>កីឡាការិនី Samontha និងគ្រូ</figcaption></figure>
បើតាមការឲ្យដឹងពីលោក Matthew ដែលជាឪពុករបស់ Samontha ថា កូនស្រីរបស់លោក ទើបតែប្រកួតឈ្នះខ្សែក្រវាត់មួយទៀតកាលពីយប់មិញនេះក្រោយឈ្នះពិន្ទុលើកីឡាការិនី Inez Perez ។ លោកមានអារម្មណ៍សប្បាយរីករាយនៅពេលដែលកូនស្រីធ្វើបានល្អដូចនេះ។
ឪពុករបស់ Samontha រូបនេះបន្ថែមទៀតថា អ្វីដែលត្រេកអរបំផុតនោះពេលដែលឃើញការខំប្រឹងប្រែងរបស់គេ បានសម្រេចបំណងដូចនេះ។ កូនស្រីរបស់លោក ហ្វឹកហាត់ខ្លាំងសម្រាប់ត្រៀមការប្រកួតដណ្ដើមខ្សែក្រវាត់នៅ New York នេះ ពោលនៅពេលចេញពីសាលាចូលក្លឹបហាត់ និងពេលមកដល់ផ្ទះក៏ធ្វើការហ្វឹកហាត់ជាបន្តទៀត ហើយគេធ្វើដូចនេះប្រចាំ។
<figure>
<figcaption>កីឡាការិនី Samontha និងឪពុក</figcaption></figure>
រីឯកីឡាការិនី Samontha ក៏បាននិយាយក្រោយការប្រកួតយប់មិញតាម Video live ថា ខ្លួនពិតជាអរគុណដល់អ្នកគាំទ្រនៅកម្ពុជាដែលតែងតែឲ្យកម្លាំងចិត្តដល់នាង ហើយអ្វីដែលខ្លួនខំប្រឹងនេះគឺចង់ឲ្យគេស្គាល់ប្រដាល់គុនខ្មែរ និងចង់ជួយផ្សព្វផ្សាយឲ្យមនុស្សជាច្រើនទៀតបានដឹងពីក្បាច់គុនមួយនេះ។
<figure>
</figure>
<figure>_large.jpg)
<figcaption>កីឡាការិនី Samontha ពេលនៅ New York</figcaption></figure>
កីឡាការិនី Samontha ជាក្មួយស្រីរបស់អ្នកប្រដាល់ល្បីឈ្មោះរបស់កម្ពុជា កែវ រំចង់ បច្ចុប្បន្នរស់នៅឯសហរដ្ឋអាមេរិក គេប្រកួតបាន១៧ដង ឈ្នះ១៥ ចាញ់២ មិនដែលស្មើ។ ការឈ្នះខ្សែក្រវាត់ New York USMTO East champion នេះជាខ្សែក្រវាត់ទី៣ របស់គេហើយ ខណៈលើកទី២ ឈ្នះកាល 2017 USMTO West in Phoenix Arizona និងទី១នោះគីក្នុងឆ្នាំ 2016 TBA Classic in Des Moines Iowa៕
Posted from my blog with SteemPress : http://khmernewsshare.com/archives/6044
