រថយន្ត ៥ ម៉ូដែល អតិថិជនអាមេរិកពេញចិត្តបំផុត
ទស្សនាវដ្ដី Consumer Reports បានចេញផ្សាយរបាយការណ៍ថ្មី បង្ហាញពីរថយន្ត ៥ ម៉ូដែលដែលអតិថិជននៅសហរដ្ឋអាមេរិកពេញចិត្តជាទីបំផុត។ ការសិក្សាផ្អែកលើការដាក់ពិន្ទុរបស់ម្ចាស់រថយន្ត អំពីបទពិសោធន៍នៃការបើកបរ, ផាសុកភាព, តម្លៃ, រូបរាង, សំឡេង និងប្រព័ន្ធគ្រប់គ្រងអាកាសធាតុ។ ចំណុចចុងក្រោយសំខាន់បំផុត គឺចម្លើយចំពោះសំនួរសួរថាពួកគេនឹងទិញរថយន្តនោះជិះម្ដងទៀតឬអត់។
លទ្ធផលមានដូចខាងក្រោម ៖
១. Tesla Model S
<figure>
</figure>
មានអតិថិជន ៩២,៥% និយាយថាពេញចិត្តនឹងទិញរថយន្តនេះជិះម្ដងទៀត។ Model S ក៏ធ្វើឲ្យអតិថិជនពេញចិត្តត្រង់រូបរាង, ផាសុកភាព និងការបើកបរផងដែរ។
២. Porsche 911
<figure>
</figure>
ទទួលបានការកោតសរសើរលើការបើកបរ, ផ្ទៃខាងក្នុងមានពោរពេញដោយផាសុកភាព និងមានរូបរាងស្អាត ដែលបណ្ដាលឲ្យអតិថិជន ៩២,១% និយាយថានឹងទិញជិះម្ដងទៀត។
៣. Chevrolet Corvette
<figure>
<figcaption>មានអតិថិជន ៩១,២% ពេញចិត្តនឹងរថយន្តនេះជាខ្លាំង ជាពិសេសលើបទពិសោធន៍នៃការបើកបរ ហើយយល់ថារថយន្តនេះសមនឹងតម្លៃ។</figcaption></figure>
៤. Lincoln Continental
<figure>
<figcaption>រចនាបថស្អាតប្លែក, មានបច្ចេកវិទ្យាពិសេសៗ និងមានផាសុកភាព រួមទាំងមានទំហំធំទូលាយ ដែលអាចទាក់ចិត្តអតិថិជនបាន ៩១%។</figcaption></figure>
៥. Ford F-350
<figure>
</figure>
មានអតិថិជនមិនតិចជាង ៩០% នោះទេ ដែលហ៊ាននិយាយថានឹងទិញជិះម្ដងទៀត ដោយសារពេញចិត្តនឹងបទពិសោធន៍នៃការបើកបរ រួមទាំងរូបរាងដ៏រឹងមាំរបស់វាផងដែរ៕
Posted from my blog with SteemPress : http://khmernewsshare.com/archives/9126
