បើកភ្នែកធំៗ បើដឹងពី តម្លៃគ្រឿងអលង្ការពេជ្រ មួយតួខ្លួន របស់ ងួន ចាន់ដេវីត
ភ្នំពេញ៖ បើទោះបីជា តារាចម្រៀងប្រុស ងួន ចាន់ដេវីត ទើបប្រឡូកក្នុងវិស័យសិល្បៈ មិនបានប៉ុន្មានឆ្នាំ ក៏រូបលោក អាចទាញប្រជាប្រិយភាព ពីសំណាក់អ្នកគាំទ្រ មិនចាញ់ តារាផ្សេងៗ នោះឡើយ។
ក្នុងនោះដែរ បើងាកទៅសម្លឹងមើល ពីជីវិតឯកជនរបស់ តារាប្រុសរូបនេះវិញ ក៏អាចនិយាយបានថាមានជីវិត ភ្លឺស្វាងបំផុត ដែលជារឿយៗ គេតែងឃើញ រូបលោក ផ្លាស់ប្តូរសម្ភារៈនិយម មិនថា រថយន្ត វីឡា គ្រឿងអលង្ការ របស់លោកជាដើម។
អ្វីដែលកាន់តែ ចាប់អារម្មណ៍ជាងនេះ គឺកាលពីថ្មីៗនេះ រូបលោក បានបង្ហាញខ្លួន នៅក្នុងកម្មវិធី ជាមួយនឹង ការពាក់គ្រឿងអលង្ការមួយឈុត មានទាំង ចិញ្ចៀនជាច្រើនម៉ូត ខ្សែដៃ នាឡិកា។ ជាពិសេស ចំពោះរបស់ទាំងអស់នេះ សុទ្ធតែបង្កប់ត្បូងពេជ្រ ជាច្រើនគ្រាប់។
ជាពិសេស បើតាមការដឹងតាមរយៈComment ដែលហ្វេន បានធ្វើការសាកសួរ ម្ចាស់ហាងពេជ្រមួយកន្លែង បានឲ្យដឹងដែរថា គ្រាន់តែនាឡិការបស់លោក មានតម្លៃទៅដល់ ជាង១០ម៉ឺនដុល្លារ ដោយសារតែ សុុទ្ធតែត្បូងពេជ្រទាំងអស់ ជុំវិញរង្វង់នាឡិកា។ ចំណែកឯ ចិញ្ចៀននីមួយៗរបស់លោក ក៏មិនក្រោម ៤ ទៅ៥ ម៉ឺនដុល្លារនោះដែរ។ ដូច្នេះបើគិតពី គ្រឿងអលង្ការពេជ្រ មួយតួខ្លួន របស់ ងូន ចាន់ដេវីត ក៏អស់មិនតិចនោះទេ ចូលទៅដល់ ខ្ទង់រាប់ម៉ឺនដុល្លារឯណោះ៕
<figure>
</figure>
<figure>
<figcaption>លោក ងូន ចាន់ដេវីត</figcaption></figure>
<figure>
<figcaption>លោក ងួន ចាន់ដេវីត</figcaption></figure>
<figure>
<figcaption>លោក ងួន ចាន់ដេវីត</figcaption></figure>
<figure>
<figcaption>គ្រឿងអលង្ការមួយតួខ្លួន របស់លោក</figcaption></figure>
Source www.khmerload.com
Posted from my blog with SteemPress : http://khmernewsshare.com/archives/9293
