ចង់ស្គមតែហាមមាត់មិនបាន! អាចសាកល្បងទឹកមួយកែវនេះរាល់ព្រឹក

in #steempress6 years ago


ចំណីអាហារសព្វថ្ងៃនេះ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានការច្នៃប្រឌិតថ្មីៗ ប្លែកៗ បូកផ្សំនឹងរសជាតិឆ្ងាញ់ពិសាផងនោះ បានធ្វើឱ្យអ្នកទទួលទានទប់ចិត្តមិនបាន ដឹងតែរឿងញ៉ាំ រហូតភ្លេចគិតពីសុខភាព និងរូបសម្រស់ ដោយសារតែគីឡូរឹតតែឡើង ដោយមិនបានដឹងខ្លួនជាដើម។ ទម្រាំតែដឹងខ្លួនថាធាត់ ក៏ហួសពេលទៅហើយ ហើយ ចង់បញ្ឈប់មាត់ពីរឿងឃ្លានក៏មិនបានទៀត។

ជាការពិតណាស់ ការឡើងទម្ងន់ មិនត្រឹមតែធ្វើឱ្យសម្រស់របស់អ្នកបាត់បង់មួយផ្នែកធំទេ តែវាក៏អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយទាំងមូលបានផងដែរ។ តែ វាប្រាកដជាពិបាកណាស់ហើយ ហើយក៏មិនងាយដែរ សម្រាប់ការប្តូរទម្លាប់ មកតមរឿងអាហារឆ្ងាញ់ៗអស់ទាំងងនោះ។

ប៉ុន្តែ ពេលនេះឈប់ពិបាកចិត្តទៅ មានភេសជ្ជៈម្យ៉ាង ដែលអាចជួយកាត់បន្ថយចំណង់អាហាររបស់អ្នកបាន ហើយថែមទាំងធ្វើអ្នកស្រកគីឡូដល់ទៅជិត ១០គីឡូក្រាមឯណោះ ដោយប្រើគ្រឿងផ្សំងាយរក ជិតៗផ្ទះតែប៉ុន្មានមុខតែប៉ុណ្ណោះ។ ចង់ដឹងវិធីធ្វើយ៉ាងណា មកតាមដានទាំងអស់គ្នា៖
<figure>
<figcaption>ការឡើងទម្ងន់ មិនត្រឹមតែធ្វើឱ្យសម្រស់របស់អ្នកបាត់បង់មួយផ្នែកធំទេ តែវាក៏អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយទាំងមូលបានផងដែរ</figcaption></figure>

# វិធីធ្វើភេសជ្ជៈសម្រកទម្ងន់


គ្រឿងផ្សំ

  • ប្រទាលកន្ទុយក្រពើ ២ ទៅ ៣ស្លាបព្រា (យកជែលប្រទាលកន្ទុយក្រពើ ទៅក្រឡុកឱ្យហ្មត់ជាទឹក)

  • ទឹកក្រូចឆ្មារសម្បកលឿង ឬក្រូចឆ្មារធម្មតាក៏បាន ១ស្លាបព្រា

  • ម្សៅខ្ញី ១ស្លាបព្រា

  • ទឹកឃ្មុំ ១ស្លាបព្រា

  • ទឹកស្អាត ១កែវ
    <figure>
    <figcaption>គ្រឿងផ្សំធ្វើភេសជ្ជៈសម្រកទម្ងន់</figcaption></figure>
    វិធីធ្វើ៖

  • ងាយៗ គ្រាន់តែលាយគ្រឿងផ្សំទាំងអស់កូរបញ្ចូលគ្នា ហើយទទួលទាន ទឹក១កែវនេះ មុនពេលទទួលទានអាហារពេលព្រឹក និងជារៀងរាល់ថ្ងៃជាការស្រេច អ្នកនឹងឃើញពីលទ្ធផលក្នុងពេលខាងមុខជាមិនខាន។
    <figure>
    <figcaption>ងាយៗ គ្រាន់តែលាយគ្រឿងផ្សំទាំងអស់កូរបញ្ចូលគ្នា ហើយទទួលទាន ទឹក១កែវនេះ មុនពេលទទួលទានអាហារពេលព្រឹក និងជារៀងរាល់ថ្ងៃជាការស្រេច</figcaption></figure>
    ចំណាំ៖ ពេលដែលទទួលទានភេសជ្ជៈនេះ ១កែវហើយ កុំភ្លេចទទួលទានទឹកស្អាតបន្ថែមឱ្យបានច្រើនផង នៅក្នុងរយៈពេលពេញមួយថ្ងៃ ដើម្បីឱ្យការសម្រកទម្ងន់កាន់តែមានប្រសិទ្ធភាពបន្ថែម។
    <figure>
    <figcaption>ពេលដែលទទួលទានភេសជ្ជៈនេះ ១កែវហើយ កុំភ្លេចទទួលទានទឹកស្អាតបន្ថែមឱ្យបានច្រើនផង នៅក្នុងរយៈពេលពេញមួយថ្ងៃ ដើម្បីឱ្យការសម្រកទម្ងន់កាន់តែមានប្រសិទ្ធភាពបន្ថែម</figcaption></figure>

    #គុណប្រយោជន៍


    ភេសជ្ជៈសម្រាប់សម្រកទម្ងន់មួយនេះ ត្រូវបានគេដឹងថា អាចជួយធ្វើឱ្យអ្នកទទួលបានរូបរាងស្អាតបានតាមចិត្តប្រាថ្នា ដោយសារតែគ្រឿងផ្សំចម្បងសំខាន់ៗទាំង៤មុខនេះ ដែលសុទ្ធតែមានគុណប្រយោជន៍រៀងៗខ្លួនដូចជា៖

- ទឹកឃ្មុំ៖ មិនត្រឹមតែផ្តល់ថាមពេលសម្រាប់រាងកាយរបស់អ្នកប៉ុណ្ណោះទេ តែថែមទាំងអាចដុតបំផ្លាញភាពធាត់ដុះក្បាលពោះក្នុងពេលតែមួយផងដែរ។
<figure>
<figcaption>ទឹកឃ្មុំ៖ មិនត្រឹមតែផ្តល់ថាមពេលសម្រាប់រាងកាយរបស់អ្នកប៉ុណ្ណោះទេ តែថែមទាំងអាចដុតបំផ្លាញភាពធាត់ដុះក្បាលពោះក្នុងពេលតែមួយផងដែរ</figcaption></figure>
- ក្រូចឆ្មារសម្បកលឿង ឬក្រូចឆ្មារ៖ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ដែលមិនត្រឹមល្អសម្រាប់សុខភាពនោះទេ តែថែមទាំងអាចជួយសម្រកទម្ងន់ និងខ្លាញ់ក្បាលពោះផងដែរ។
<figure>
<figcaption>ក្រូចឆ្មារសម្បកលឿង ឬក្រូចឆ្មារ៖ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ដែលមិនត្រឹមល្អសម្រាប់សុខភាពនោះទេ តែថែមទាំងអាចជួយសម្រកទម្ងន់ និងខ្លាញ់ក្បាលពោះផងដែរ</figcaption></figure>
- ខ្ញី៖ មានលទ្ធភាពជំនួយដល់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការរំលាយអាហារបានល្អ និងលឿន ថែមទាំងជំនួយសុខភាពក្រពះពោះវៀនផងដែរ។
<figure>
<figcaption>ខ្ញី៖ មានលទ្ធភាពជំនួយដល់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការរំលាយអាហារបានល្អ និងលឿន ថែមទាំងជំនួយសុខភាពក្រពះពោះវៀនផងដែរ</figcaption></figure>
- ប្រទាលកន្ទុយក្រពើ៖ មានផ្ទុកទៅដោយវីតាមីន និងរ៉ែជាច្រើន ដែលអាចជួយបណ្តេញជាតិពុល ពីរាងកាយ ថែមទាំងជំនួយដល់ប្រព័ន្ធរំលាយអាហារទៀតផង៕
<figure>
<figcaption>ប្រទាលកន្ទុយក្រពើ៖ មានផ្ទុកទៅដោយវីតាមីន និងរ៉ែជាច្រើន ដែលអាចជួយបណ្តេញជាតិពុល ពីរាងកាយ ថែមទាំងជំនួយដល់ប្រព័ន្ធរំលាយអាហារទៀតផង</figcaption></figure>
Source www.khmerload.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/9064

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 58613.96
ETH 3153.58
USDT 1.00
SBD 2.43