តារាស្រីវ័យក្មេង៤រូប ជិះរថយន្តស៊េរីទំនើបៗ តម្លៃកប់ក្តោង
ក្នុងពិភពសិល្បៈ ដើម្បីទទួលបានចំណាប់អារម្មណ៍ពីទស្សនិកជន តារាៗតែងសម្ញែងនូវរូបសម្រស់ សមត្ថភាព បូករួមទាំងសម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ទំនើបៗផងដែរ។
ជាក់ស្តែងតារាស្រីវ័យក្មេង៤រូបខាងក្រោម មិនត្រឹមតែជោគជ័យលើវិថីសិល្បៈប៉ុណ្ណោះទេ ថែមទាំងយីអ៊ុនឡើង មានប្រាក់លេងស៊េរីរថយន្តទំនើបថែមទៀត ដោយមិនខ្វល់នឹងពាក្យខ្សិបខ្សៀវថា វាជាកាដូគូស្នេហ៍ដែលជាអ្នកមានទ្រព្យនោះឡើយ។
ចង់ដឹងថា តារាស្រីដែលល្បីខាងលេងរថយន្តស៊េរីទំនើបមាននរណាខ្លះ? តាមដានជាមួយ Sabay ទាំងអស់គ្នា!
១. ម៉ាក សែនសូនីតា
តារាសម្តែងរាងតូចច្រឡឹងវ័យ២៣ឆ្នាំរូបនេះ ជិះរថយន្តម៉ាកឡិចស៊ីស ស៊េរី 450d ឆ្នាំ២០១៦ តម្លៃ១៧ម៉ឺនដុល្លារ។
<figure>
</figure>
២.សុខ ពិសី
តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ ឯណេះវិញក៏មិនណយដែរ គឺទើបនឹងទិញរថយន្តថ្លីសន្លាងម៉ាកឡិចស៊ីស Lx 460 ស៊េរីឆ្នាំ ២០១៧ តម្លៃក្បែរ ១២ម៉ឺនដុល្លារ។
<figure>
</figure>
៣.ទេព បូព្រឹក្ស
តារាចម្រៀងតែងយកលំនាំស្លៀកពាក់តាម CL តារាល្បីរបស់កូរ៉េ ជិះរថយន្តម៉ាក Toyota Land Cruiser ស៊េរីឆ្នាំ២០១០ តម្លៃ ៧ម៉ឺនដុល្លារ។
<figure>
</figure>
៤.ឱក សុគន្ធកញ្ញា
តារាស្រីប្រចាំផលិតកម្មហង្សមាសរូបនេះ ទើបបង្ហោះរូបភាពឡានថ្មីទើបនឹងទិញពណ៌ខ្មៅលើបណ្តាញ Instagram ក្តៅៗ តែមិនថាជាម៉ាកអ្វីឡើយ ឯតម្លៃវិញក៏រាប់ម៉ឺនដុល្លារដែរ។
<figure>
</figure>
Posted from my blog with SteemPress : http://khmernewsshare.com/archives/1684