Ruby កូនស្រីជំទាវ លី យ៉ាណា នៅតូចមែន តែមានដុងសិល្បៈ កាត់ទៅតាមម្តាយទៅហើយsteemCreated with Sketch.

in #news8 years ago

ភ្នំពេញ៖ ក្រោយបញ្ចប់ជីវិតសិល្បៈអតីតតារាបង្ហាញម៉ូតអ្នកនាង លី យ៉ាណា ក៏មានជោគវាសនាដ៏ល្អ ដោយបានក្លាយទៅជាភរិយារបស់លោកឧកញ៉ា ហុង ពីវ។

ហើយពេលរៀបការរួចអ្នកនាង លី យ៉ាណា ក៏បានក្លាយទៅជាលោកជំទាវ រស់នៅលើគំនរទ្រព្យសម្បត្តិ និងមានកូនស្រីគួរឱ្យស្រលាញ់ម្នាក់ផងដែរឈ្មោះ រ៉ូប៊ី (Ruby)។

បច្ចុប្បន្ននេះ Ruby ក៏ចម្រើនវ័យកាន់តែធំផងដែរ ព្រមទាំងមានមុខមាត់គួរឱ្យក្នាញ់ ទទួលបាននូវការស្រលាញ់យ៉ាងខ្លាំងពីមនុស្សនៅជុំវិញខ្លួន ជាច្រើននាក់ទៀតផង។

ទន្ទឹមនឹងនេះ Ruby ក៏មានទេពកោសល្យពិសេសកាត់តាមម្តាយដែរ ព្រោះកាលពីម្សិលមិញនេះនៅលើអ៊ីនស្តារក្រាមរបស់លោកជំទាវ លី យ៉ាណា បានបង្ហោះនូវរូបភាពស្រីតូច រ៉ូប៊ី ឈរកាច់ចង្កេះ ផ្អៀងខ្លួន ដូចជាតារាបង្ហាញម៉ូតជំនាញម្នាក់យ៉ាងដូច្នោះដែរនៅខាងមុខឡាន។

មិននឹកស្មានថា នៅតូចប៉ុណ្ណឹងសោះ កូនស្រីជំទាវ លី យ៉ាណា និងលោក ឧកញ៉ា ហុង ពីវ មានដុងសិល្បៈជាតារាម៉ូដែលនៅក្នុងខ្លួនតាំងពីដើម មិនឱ្យចាញ់ម្តាយរបស់ខ្លួននោះទេ៕

ទស្សនាកម្រងរូបភាពខាងក្រោមនេះដោយមេត្រី៖
<figure>
<figcaption>ជំទាវ លី យ៉ាណា អតីតតារាបង្ហាញម៉ូតនៅក្នុងសង្គមសិល្បៈខ្មែរ</figcaption></figure>

<figcaption>ជំទាវ លី យ៉ាណា និងកូនស្រី</figcaption></figure>
<figure>
<figcaption>ជំទាវ លី យ៉ាណា និងកូនស្រី</figcaption></figure>
<figure>
<figcaption>កូនស្រីជំទាវ លី យ៉ាណា ឈរកាច់រាងបង្ហាញម៉ូតនៅខាងមុខឡាន</figcaption></figure>
<figure>
<figcaption>កូនស្រីជំទាវ លី យ៉ាណា ឈរកាច់រាងបង្ហាញម៉ូតនៅខាងមុខឡាន</figcaption></figure>
Source www.khmerload.com

Original post : http://phnomnews.com/archives/11195

Coin Marketplace

STEEM 0.08
TRX 0.28
JST 0.035
BTC 104607.77
ETH 3505.16
USDT 1.00
SBD 0.51