មូលហេតុ​ ខេមរៈ សេរីមន្ត​ ចេញ​​ពី​ សាន់ដេ ​ធ្លាយ​ចេញ​ហើយ...​

in #news8 years ago

ល្ងាច​មិញ​នេះ​ក្នុង​ចង្កោម​អ្នក​សិល្បៈ ​ក៏​ដូច​ជា​ទស្សនិកជន​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ នៅ​ពេល​បាន​ឃើញ​ Page ​ផលិតកម្ម​ Rasmey Hang Meas ​បាន​ចេញ​សារ​ស្វាគមន៍​សមាជិក​ថ្មី​លោក​ ខេមរៈ សេរីមន្ត​ រួម​ជា​មួយ​ចម្រៀង​ដំបូង ​បទ​ "ស្ទឹងត្រែង​បង​អើយ​" ។

ការ​បង្ហាញ​វត្តមាន​នៅ​ទ្រនំ​ថ្មី​នៅ​ព្រឹក​នេះ​លោក ​តាន់ ចន្ថា ​​អ្នក​យក​ព័ត៌មាន ​Kqube ក៏​បាន​ទូរស័ព្ទ​សម្ភាសន៍​លោក​ ខេមរៈ សេរីមន្ត​ ជា​ច្រើន​លើក​ ដើម្បី​សួរនាំ​ពី​ការងារ​ថ្មី​ និង​មូលហេតុ​ផង​ដែរ​ ប៉ុន្តែ​លោក​ទទួល​ជា​ច្រើន​លើក​ហើយ​ បែរ​ជា​មិន​និយាយ​ រួច​ក៏​បិទ​ទូរស័ព្ទ​ទាក់ទង​លែង​បាន​តែម្ដង​។ ចេតនា​នេះ​យើង​មិនទាន់​ដឹង​ច្បាស់​ថា ​មក​ពី​ប្រព័ន្ធ​ទូរស័ព្ទ​មាន​បញ្ហា​នោះទេ។

ទោះ​យ៉ាង​ណា​រឿងរ៉ាវ​តារា​ចម្រៀង​លោក ​ខេមរៈ សេរីមន្ត ​រត់​រក​ឆ្នាំង​បាយ​ថ្មី​នេះ ​ត្រូវ​បាន​លោក​ ឡាយ សុខហុក ​អគ្គនាយក​ក្រុមហ៊ុន​ សាន់ដេ ​បាន​បញ្ជាក់​មូលហេតុ​ថា​ លោក​ សេរីមន្ត​ បាន​ឈប់​ពី​សាន់ដេ​ មួយ​រយៈ​មក​ហើយ​ ​គឺ​លោក​បាន​ចប់​កុងត្រា ​ជា​មួយ ​សាន់ដេ ​ហើយ​ ទោះ​ជា​គាត់​ទៅ​ណា​ជា​រឿង​របស់​គាត់​។ លោក​បន្ត​ថា ​ខេមរៈ សេរីមន្ត​ បាន​ច្រៀង​នៅ ​សាន់ដេ ​មាន​រយៈពេល​៩​ឆ្នាំ​ ហើយ​ពេល​ចប់​កុងត្រា​តារា​គ្រប់​រូប​គឺ​មាន​សិទ្ធ​ដើរ​ចេញ​បាន​ ៕
<figure><iframe src="https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FRHM.Production%2Fvideos%2F1938405549750855%2F&show_text=0&width=625" width="300" height="150" frameborder="0" data-mce-fragment="1"></iframe></figure>
Soure @ news.kqube.net


Original post : http://phnomnews.com/archives/64

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.086
BTC 60049.63
ETH 1572.05
USDT 1.00
SBD 0.42