អស្ចារ្យណាស់! ឡានដែលអាចហោះបាន ក្លាយជាការពិតហើយ

in #news8 years ago

បរទេស៖ ឡានដែលអាចហោះបានជាអ្វីដែលមនុស្សភាគច្រើន ធ្លាប់តែស្រមើស្រមៃ។ យើងធ្លាប់ឃើញប្រភេទឡានហោះនៅក្នុងភាពយន្តប៉ុណ្ណោះ ប៉ុន្តែក្នុងពេលនេះ ក្រុមហ៊ុនមួយកំពុងធ្វើការផលិតឡានដែលអាចហោះបានឲ្យក្លាយជាការពិតមែនទែនហើយ។

ប្រភេទឡានដែលអាចហោះបានកំពុងត្រូវបានផលិតដោយក្រុមហ៊ុន DeLorean ដែលជាក្រុមហ៊ុនមួយផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ្យា និងឧស្សាហកម្មខាងអាកាសចរណ៍និងជើងហោះហើរអវកាស។ លោក Paul DeLorean ដែលជានាយកប្រតិបត្តិក្រុមហ៊ុន DeLorean និងជាអ្នករចនាម៉ូដរថយន្ត មានគម្រោងសាងសង់យានយន្តដែលអាចហោះបានជាលក្ខណៈឯកជនមាន២កៅអី។

រថយន្តដែលអាចហោះបាននេះ មានឈ្មោះថា DR-7។ រថយន្តនេះមានស្លាបមួយគូនៅខាងមុខ មួយគូទៀតនៅខាងក្រោយ និងស្លាបមួយចំនួនទៀតនៅពីក្រោម។ឡានហោះនេះមានប្រវែង ៦,០៩ម៉ែត្រ និងទទឹង ៥,៦៣ម៉ែត្រ។

ទោះបីីជាយ៉ាងណា ការបង្កើតនេះជួបបញ្ហាធំៗចំនួន២ដែរគឺ បញ្ហាសុវត្ថិភាព និងបញ្ហាគ្រប់គ្រងចរាចរផ្លូវអាកាស។ លោក DeLorean ចង់ឲ្យឡានដែលប្រើថាមពលអគ្គិសនីនេះអាចហោះហើរបានចម្ងាយយ៉ាងហោចណាស់ក៏ ១៩៣គីឡូម៉ែត្រដែរនៅពេលដែលថាមពលថ្មសាកមួយពេញ។
<figure>
<figcaption>រថយន្តដែលអាចហោះបាន DR-7</figcaption></figure>
មកដល់ពេលនេះ ទោះបីជាក្រុមហ៊ុន DeLorean កំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយក៏ដោយ ក៏គេបានបង្កើតរថយន្តហោះហើរខ្នាតតូចចំនួន២គ្រឿងសម្រាប់ធ្វើការសាកល្បងរួចហើយដែរ។ គេក៏មានគម្រោងសាកល្បងធ្វើតេស្តទៅលើឡានគំរូដែលមានទំហំធំជាងនេះទៀតនៅឆ្នាំក្រោយ។

លោក DeLorean បានបន្ថែមទៀតថា វាជាវិធីមួយសម្រាប់ដោះស្រាយ បញ្ហាដឹកជញ្ជូន ការបំពុលបរិស្ថាន និងបញ្ហាកកស្ទះចរាចរណ៍ផងដែរ។ ក្រុមអ្នកជំនាញដែលធ្វើការក្នុងវិស័យនេះ បាននិយាយថា ចក្ខុវិស័យក្នុងការផលិតរថយន្តបែបនេះ អាចនឹងទទួលបានជោគជ័យដោយសារការជួយពីបច្ចេកវិទ្យាដ៏ទំនើបក្នុងយុគសម័យនេះ។ ដូច្នេះបានសេចក្ដីថានាពេលខាងមុខ យើងនឹងអាចឃើញការហោះហើរដោយរថយន្តជាមិនខាននោះទេ៕
<figure>
<figcaption>រថយន្តដែលអាចហោះបាន DR-7</figcaption></figure>
<figure>
<figcaption>រថយន្ត DR-7 នៅពេលដើរតួនាទីជាឡាន</figcaption></figure>
Soure @ www.khmerload.com


Original post : http://phnomnews.com/archives/78

Coin Marketplace

STEEM 0.05
TRX 0.32
JST 0.082
BTC 65746.89
ETH 1791.48
USDT 1.00
SBD 0.44