ភូមិដំណាក់ដំរី នៅក្បែរជើងភ្នំគីរីរម្យទេសភាពស្អាតខ្លាំងរកលេខដាក់គ្មាន
នៅក្បែរជើងភ្នំគិរីរម្យ ភូមិដំណាក់ដំរី គឺជារមណីយដ្ឋានធម្មជាតិបែបកែច្នៃថ្មីមួយទៀត ក្នុងខេត្តកំពង់ស្ពឺ។
<figure>
</figure>
ប្រសិនបើប្រិយមិត្តបានទៅដល់ទីនោះ ប្រាកដជាលង់នឹងសម្រស់ធម្មជាតិ ដ៏ស្រស់បំព្រងលាតសន្ធឹងលើផ្ទៃដីរាប់រយហិចតា។ បើតាមជំនួយការអ្នកគ្រប់គ្រងរីសតនេះ បានប្រាប់ Sabay ថា ភ្ញៀវទេសចរណ៍ដែលទៅលេងកម្សាន្តនឹងទទួលបានការកម្សាន្តជាច្រើន ក្រៅពីផ្ដិតយកទេសភាពដ៏ប្រណិតដូចជា៖ ការជិះសេះលម្ហែអារម្មណ៍ ស្ទូចត្រី បោះតង់ បាល់ទាត់ បាល់ទះ។ ជាពិសេសថែមទាំងមានអាងហែលទឹក ភោជនីយដ្ឋាន មានម្ហូបគ្រប់ប្រភេទក្នុងតម្លៃដ៏សមរម្យទៀតផង។
<figure>
<figcaption>ចំពោះកន្លែងស្នាក់នៅវិញកាន់តែពិសេសថែមទៀត នៅភូមិដំណាក់ដំរីភ្ញៀវទេសចរណ៍អាចស្នាក់ជាតង់ វិឡា ផ្ទះរចនាបថម៉ូតខ្មែរ។ល។</figcaption></figure>
<figure>
</figure>
យ៉ាងណាក្ដី រីសតខាងលើនេះ នៅមិនទាន់បើកដំណើរការទាំងស្រុងនៅឡើយទេ។ បច្ចុប្បន្នកំពុងរៀបចំដំណើរការបណ្ដើរៗហើយ ចំណែកឯតម្លៃក្នុងការស្នាក់នៅក៏មិនទាន់បញ្ចេញដែរ ដោយរង់ចាំថ្ងៃបើកដំណើរការតែម្ដង។
<figure>
</figure>
ភូមិដំណាក់ដំរី មានស្ថិតនៅក្នុងឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ដើម្បីទៅដល់តំបន់ទេសចរណ៍មួយនេះ ប្រិយមិត្តត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៤ ដល់ផ្សារត្រែងត្រយឹងបត់ចូលប្រមាណ ៨គីឡូម៉ែត្រ ភ្ញៀវទេសចរនឹងឃើញរីសតមួយដ៏ស្រស់បំព្រង ខ្យល់អាកាសដ៏បរិសុទ្ធ៕
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
ចុចអាន៖