ប្លែកភ្នែក ពេលឃើញ បេប៊ី តែងខ្លួនជាជនជាតិចិន ស្រស់ស្អាតមិនណយទេ
ភ្នំពេញ៖ កញ្ញា បេប៊ី ជាតារាចម្រៀង និងជាតារាសម្ដែងមួយរូបដែលកំពុងទាញប្រជាប្រិយភាព ពីសំណាក់មិត្តយុវវ័យយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។ ដោយសារតែទឹកដមសម្លេងពិរោះ បូកផ្សំនិងសម្រស់ស្អាត សាច់ សខ្ចី ផងដែរនោះទើបធ្វើឲ្យទីផ្សារការងាររបស់នាង តែងតែមមាញឹកជានិច្ច ឃើញថារវល់ខ្លាំងមែនទែន ។
ទោះបីជានាង ទើបតែប្រឡូកចូលក្នុងវិស័យសិល្បៈក៏ពិតមែន តែសមត្ថភាព និងទេពកោសល្យ របស់នាង ទាក់ចិត្តយុវវ័យ ជាពិសេសបទចម្រៀងដែលនាងបានច្រៀងក៏ទទួលបានការគាំទ្រខ្លាំងគួរសមដែរ។
កាលពីប៉ុន្មាននាទីមុននេះ នាងបានបង្ហោះរូបថ្មីមួយសន្លឹកក្នុងគណនីហ្វេសប៊ុក ដោយក្នុងនោះ នាងតែងខ្លួនជារបៀបកូនចិន មើលទៅស្រស់ស្អាតប្លែកដោយសារតែមិនដែលឃើញនាងតែងខ្លួនបែបនេះ ពីមុនមកទាល់តែសោះ ។
មានអ្នកគាំទ្រជាច្រើននាំគ្នានិយាយថា ពីមួយថ្ងៃទៅមួយថ្ងៃ នាងកាន់តែស្រស់ស្អាតឡើងតែម្ដងហើយ ថែមទាំងគួរឲ្យស្រលាញ់ទៀតផង ៕
តោះទៅទស្សនារូបភាពក្រោម៖
<figure>
<figcaption>កញ្ញា បេប៊ី</figcaption></figure>
<figure>
<figcaption>កញ្ញា បេប៊ី</figcaption></figure>
<figure>
<figcaption>កញ្ញា បេប៊ី</figcaption></figure>
<figure>
<figcaption>កញ្ញា បេប៊ី</figcaption></figure>
<figure>
<figcaption>កញ្ញា បេប៊ី ក្នុងឈុតរបៀបកូនចិន</figcaption></figure>