នរណាគេជាអ្នកសាងសង់អគារស​ (អគារប៊ូឌីញ)

in #historical7 years ago

លោក លូ បានហាប គឺជាស្ថាបត្យករដ៏ចំណានម្នាក់ក្នុងចំណោមស្ថាបត្យករជាច្រើនរបស់ប្រទេសកម្ពុជានៅអំឡុងឆ្នាំ១៩៥៣ ដល់ ១៩៧០។ នៅក្នុងរយៈពេលជាម្ភៃឆ្នាំនោះ ប្រទេសកម្ពុជាបានសម្រេចបានឡើងនូវហេដ្ឋារចនាសម្ព័ន្ធជាតិជាច្រើន ក្នុងនោះវិស័យសំណង់គឺត្រូវបានដុះដាលគួរឱ្យកត់សម្គាល់។ នៅក្នុងចំណោមស្នាដៃរបស់ស្ថាបត្យករចំណានៗរបស់ខ្មែរនាពេលនោះ លោក បានហាប បានបង្កើតឡើងនូវស្នាដៃប្រវត្តិសាស្រ្តផ្នែកសំណង់ស្ថាបត្យកម្មធំៗមួយចំនួន ដូចជា សណ្ឋាគារខាំបូឌីយ៉ានា វិទ្យាល័យទួលស្វាយព្រៃ (សារមន្ទីរគុកទួលស្លែង) រោងកុនចេនឡា សួនច្បារវិមានឯករាជ្យ និងពិសេសជាងគេនោះ គឺអគារស (អគារប៊ូឌីងដែលនឹងត្រូវបាត់រូបរាងក្នុងពេលឆាប់ៗ អគារសនេះ គឺសាងសង់មានការចូលរួមពីវិស្វករជនជាអ៊ុយក្រែនម្នាក់ ឈ្មោះ វ្លាឌាមៀ បូឌៀនស្គី ក្នុងឆ្នាំ១៩៦៣)។

លោក លូ បានហាប មានស្រុកកំណើតនៅខេត្តកំពង់ចាម។ នៅពេលដែលលោកមានអាយុបាន១៤ឆ្នាំ លោកបានផ្លាស់ទីលំនៅមករស់នៅភ្នំពេញដើម្បីសិក្សានៅថ្នាក់អនុវិទ្យាល័យ ដោយត្រូវរស់ពឹងនឹងទីអារាម។ លោកជាសិស្សឧស្សាហ៍សិក្សារៀនសូត្រ រហូតលោកត្រូវបានសម្តេច ប៉ែន នុត យកទៅរស់នៅជាមួយឧបត្ថម្ភគាំទ្រ ក្នុងការរស់នៅ និងសិក្សា។
នៅឆ្នាំ១៩៤៩ លោកត្រូវបានបញ្ជូនឱ្យទៅសិក្សានៅប្រទេសបារាំង សិក្សាផ្នែកវិស្វករ ប៉ុន្តែក្រោយមកបន្តិចគាត់បានប្តូរទៅសិក្សាផ្នែកស្ថាបត្យកម្មវិញ។ សិក្សានៅប្រទេសអ៊ីរ៉ុបលោកបានធ្វើដំណើរទៅជាច្រើនប្រទេស ដែលធ្វើឱ្យលោកទទួលបាន បទពិសោធ និងចំណេះដឹងជាច្រើន។

លុះត្រលប់មកមាតុប្រទេសវិញ លោកបានទទួលកិច្ចការងារជាច្រើនពាក់ព័ន្ធនឹងផ្នែកសំណង់។ នៅក្នុងរយៈកាលដែលលោកធ្វើការទទួលបន្ទុកផ្នែកហេដ្ឋារចនាសម្ពន័្ធក្រុងនេះ លោកបានបង្កើតស្នាដៃធំៗជាច្រើនដូចដែលបានរៀបរាប់ខាងលើ។
បច្ចុប្បន្នគាត់កំពុងតែរស់នៅប្រទេសបារាំង។
12795388_1068980129812326_3741092946065677989_n.jpg
12832377_1068980173145655_1357397981052206629_n.jpg
12805914_1068980159812323_485383170043451530_n.jpg
12802983_1068980139812325_379949593506078478_n.jpg
10484028_1068980183145654_8607497828585835553_n.jpg

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.030
BTC 63707.79
ETH 2610.83
USDT 1.00
SBD 2.81