Khmer healthy food របៀបស្លរសម្លរកកូរ
សម្ល«កកូរ»
គ្រឿងផ្សំ
១-ផ្នែកសាច់
-សាច់ជ្រូកបីជាន់
-ត្រីផ្ទក់
២-ផ្នែកបន្លែ
-បន្លែកកូរ: ល្ហុង ខ្នុរខ្ចី ត្រប់ ចេកខ្ចី សណ្ដែកគួរ នរនោង ត្រឡាច ល្ពៅ(ហាន់ជាដុំ ឬចំណិតតូចល្មម)
![96A35A42-BFA5-47DB-BAF4-B329DE2F07F2.jpeg]
-បន្លែខៀវ: ស្លឹកម្រុំ ត្រួយម្រះ ផ្ទី ស្លឹកអង្គាដីឬផ្កាអង្គាដី
-គ្រឿង: គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង រមៀត
-មើមខ្ទឹមសរ
-អង្ករលីង
៣-របៀបធ្វើ
-លៀងបន្លែនងសាច់ ដាក់តាមអន្លើ
-ហាន់សាច់ជ្រូកជាបន្ទះដូចឆា
-ហាន់ត្រីជាដុំតូចល្មម
-បុកអង្ករលីង
-បុកគ្រឿង
-ដាក់ឆ្នាំងឲក្ដៅ ចាក់ប្រេងឆារំលីង ខ្ទឹមសរជាមួយ សាច់ជ្រូក និងត្រី
-ដាក់ប្រហុកបន្តិចឬទឹកត្រីក៏បាន
-ដាក់អំបិល ប៊ីចេង ស្ករ
-ដាក់គ្រឿងដែលបុករួច
-ឆាចូលគ្នាជាមួយនឹងអង្ករលីងឲឡើងស្ងួតបន្តិចរួចចាក់ទឹកចូលដាំ១ពុះ
-ដាក់បន្លែកកូរចូល១ពុះ
-ដាក់បន្លែខៀវចូល
-ពេលពុះដាក់ចុះ
-ដួសដាក់ចាន រួចលំអរដោយម្ទេស
«សម្លកកូរជាសម្លរខ្មែរ ដែលសម្បូរទៅដោយជីវជាតិវីតាមីន»។
Yummy @kunthy 😋
Yes yummy
Congratulations @kunthy! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOPNice, looking good, keep going!
Thank bro 😊😊