របៀបដំឡើង Yii Framework

in #cambodia6 years ago

yiiframework.jpg

Yii គឺជាបណ្ដុំនៃកូដ រឺបណ្ណាល័យ(Framework) មួយរបស់ភាសាកុំព្យូទ័រ PHP ដែលជាភាសាសំរាប់បង្កើតជាប្រព័ន្ធ(System) នៅក្នុងគេហទំព័រ ដែលកំពុងពេញនិយម ។ Yii ក៏ដូចជាបណ្ដុំនៃកូដរបស់ PHP ផ្សេងទៀតដែរគឺ វាជួយសំរួលនិងមានភាពរហ័សក្នុងការបង្កើតប្រព័ន្ធនៅក្នុងគេហទំព័រផងដែរ ។លើសពីនេះទៀតវាថែមទាំងមានសុវត្ថិភាពខ្ពស់ដែលអាចការពារពីការជ្រៀតចូលរំខានពីអ្នកចង់បំផ្លាញប្រព័ន្ធនោះ (Hacker) ។

ថ្ងៃនេះ TechFree សូមបង្ហាញពីការដំឡើង (Install) និងណែនាំអំពីការប្រើប្រាស់ Yii Framework នេះ ដែលអាចចាត់ទុកថាវាគឺជាគន្លឹះមួយសំរាប់អ្នកដែលចង់ចេះអំពីវា ។ ម្យ៉ាងវិញទៀត វាក៏មានលក្ខណៈស្មុគ្រស្មាញបន្តិចផងដែរនៅក្នុងការដំឡើងវាហើយ យើងត្រូវដំឡើងវាជាមួយកម្មវិធីផ្ទុកទិន្នន័យមួយរបស់គេហទំព័រ (Web Server) មានដូចជា Wamp និង Xampp Server ជាដើម។ យើងខ្ញុំសូមបង្ហាញនូវការដំឡើងជាមួយ Wamp Server ។

១) ការទាញយក

មុននឹងធ្វើការដំឡើង Yii យើងត្រូវទាញយក វាជាមុនសិនតាមរយៈ www.yiiframework.com

សូមមើលរូបខាងក្រោម ៖

yii1.png

ក្រោយពីការទាញយករួចយើងត្រូវប្ដូរឈ្មោះទៅជា yii ដើម្បីងាយស្រួលមើល និងថតចម្លង (copy) ឯកសារ (file) នោះទៅដាក់នៅទីតាំងរបស់ Wamp Server ។ សូមមើលរួប ៖

yii2.png

បន្ទាប់មកទៀតត្រូវចម្លងអាស័យដ្ឋានរបស់ PHP ទៅដាក់នៅក្នុង yiic.bat

yii4.png

រូបទី១

yii3.png

រូបទី២

yii5.png

រូបទី៣

២) ការបង្កើតគេហទំព័រ

បន្ទាប់ពីរៀបចំនៅខាងលើរួចរាល់ហើយមក យើងអាចបង្កើតគំរូគេហទំព័ររបស់ Yii បានតាមរយៈ Command Prompt របស់ Window។

yii6.png

រូបទី១

បន្ទាប់ពីរូបទី១ យើងត្រូវបញ្ចូលពាក្យដូចខាងក្រោម ៖

  • yiic webapp គឺបញ្ជាក់ថាយើងចង់បង្កើតគេហទំព័រមួយ
  • C:\wamp\www\yiitest គឺជាកន្លែងដែលដាក់គេហទំព័រគំរូរបស់យើង ហើយមានឈ្មោះថា yiitest
  • yes គឺជាចម្លើយបញ្ជាក់ថា យើងពិតជាបង្កើតគេហទំព័រគំរូមែន

yii7.png

រូបទី២

បន្ទាប់មកទៀត យើងនឹងឃើញកន្លែងផ្ទុកឯកសារ (folder)មួយឈ្មោះថា yiitest ដែល យើងបានដាក់។

yii8.png

៣) លទ្ធផល

ក្រោយពីការរៀបចំខាងលើរួចរាល់ហើយមកនោះ យើងនឹងទទួលបានលទ្ធផលដូចខាងក្រោម ៖

yii9.png

ប្រភពដើម

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 66683.89
ETH 3311.03
USDT 1.00
SBD 2.70