ស្វែងយល់ពី Web Administrator របស់លីនុច

in #cambodia9 years ago

sql-by-webmin.png

Web Administrator: ត្រូវបានគេហៅកាត់ថា Webmin វាមានសារះប្រយោជន៍ច្រើនសម្រាប់ Administrator Remote ចូលទៅ រៀបចំលីនុចតាមរយះ Web base, អ្នកគ្រប់គ្រង អាចប្រើប្រាស់វាដើម្បី Remote ចូលពីចំងាយបានដូច Remote តាម SSH Server។

Webmin អាចប្រើប្រាស់ដើម្បី Setup Package លីនុច និង គ្រប់គ្រងទៅលើ Service ផ្សេងៗដែលមាននៅក្នុងលីនុច Server ដូចជា DNS Server, File Server, Mail Server, MySQL Server, អាច Backup System, រៀបចំកាលវិភាគសំរាប់អោយSystem ធ្វើការអ្វីមួយ និងEdit File បានផងដែរ។ Webmin ជំនាន់ចុងក្រោយអាចគ្រប់គ្រងទៅលើ Docker ផងដែរ ដោយអាចគ្រប់គ្រងទៅលើការបង្កើត Image, Container របស់ Docker លើសពីនេះក៏អាចគ្រប់គ្រងទៅលើ Xen Visualization និងពពួក KVM Visualization បានទៀតផង។

ការប្រើប្រាស់ Webmin ដើម្បីគ្រប់គ្រងលើលីនុចចំនាយពេលតិចជាងការប្រើប្រាស់ remote ដោយប្រើ SSH។ Webmin អាចជ្រើសរើសនិងដោនឡូតមកប្រើប្រាស់បានដោយមិនគិតថ្លៃនៅក្នុងតំណនេះ Webmin

ខាងក្រោមនេះជាការបង្ហាញពីរបៀបតម្លើង Webmin នៅក្នុង CentOS Server 7៖

webmin-2.png

បន្ទាប់ពីដោនឡូតដាក់លើ Server រួចត្រូវ Install ដោយប្រើប្រាស់ command rpm -ivh wembin.version.rpm ដូចរូបខាងលើ។

use_ssl.png

ប្រសិនចង់អោយមានសុវត្ថិិភាពជាងនេះទៅទៀតអាចប្តូរ port 10000 ចេញ។ ពេលនេះ អ្នកគ្រប់គ្រង អាចគ្រប់គ្រងលើើលីនុចទាំងមូលបានងាយជាង Remote ដោយប្រើប្រាស់ SSH. ចំនែក Security គ្រាន់បើដែរព្រោះ SSL ត្រូវបានប្រើប្រាស់បើទោះបីជា Certificate នោះត្រូវបាន Sign ដោយខ្លួនឯងក៏ដោយ។ក៏ប៉ុន្តែប្រសិនបើចង់អោយ Certificate ទទួលស្គាល់ជាទូទៅបានត្រូវចំណាយលុយខ្លះដើម្បីអោយក្រុមហ៊ុនគេ Sign Certificate អោយ។

sql-by-webmin (1).png

Webmin នៅមាន មុខងារផ្សេងៗជាច្រើនទៀតដែលអាចជួយ Sysadmin អោយធ្វើការបានលឿន ជាពិសេសល្អចំពោះSystem Admin ថ្មីដែលមិនសូវមានបទពិសោធន៏ជាមួយលីនុច Server.

ប្រភពដើម

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.085
BTC 60464.71
ETH 1591.06
USDT 1.00
SBD 0.42