លក្ខណៈពិសេសរបស់ Vue.js ធៀបទៅនឹង React និង​ Angular 2

in #cambodia8 years ago

vue.jpg

Vue.js គឺជា Framework មួយនៃភាសា Javascript ដែលអាចឲ្យអ្នកប្រើប្រាស់បង្កើត និងរចនាគេហទំព័រ (Client Side) ឲ្យមានភាពទាក់ទាញ និងរស់រវើក។ វាមានភាពងាយស្រួលក្នុងការសិក្សា មានមុខងារពេញលេញ និងដំណើរការលឿន។ អត្ថបទនេះនឹងបង្ហាញពីការប្រៀបធៀបលក្ខណៈសម្បត្តិនៃ Vue.js ទៅនឹង Framework ដ៏ល្បីពីរទៀតគឺ React និង Angular 2

Vue vs. React

vuereact.jpg

ខាងក្រោមនេះគឹជាលទ្ធផលនៃការធ្វើតេស្តល្បឿននៃការ Render UI របស់ Framework ទាំងពីររហូតទៅដល់ 20ដង នៅលើ Chrome 52 ដោយប្រើ MacBook Air។

reactvue.png

យ៉ាងណាមិញល្បឿនមួយមុខមិនអាចកំណត់ភាពអស្ចារ្យរបស់ Framework បានទេ។ កត្តាដែលអ្នកគួរតែយកមកវិភាគមួយទៀត គឺរបៀបខុសៗគ្នាក្នុងការបង្កើត Html UI របស់ Framework ទាំងពីរ។ React ប្រើប្រាស់ JSX ដែលប្រើប្រាស់កូដ Javascript ដើម្បីបង្កើតធាតុ Html។ អត្ថប្រយោជន៍នៃការធ្វើបែបនេះគឺ អ្នកអាចបង្កើតអ្វីៗ ដោយប្រើភាសាតែមួយ (Javascript) ។ រីឯ Vue វិញប្រើប្រាស់ Template ដើម្បីបង្កើតធាតុ Html។ តាមពិតទៅ Template គឺមិនខុសពី Html នោះទេ វាមានលក្ខណៈងាយស្រួលសម្រាប់អ្នកឌីហ្សាញព្រោះវាមិនមែនជាភាសាកុំព្យូទ័រដែលទាមទារការគិតខ្ពស់នោះទេ។ ដើម្បីយល់កាន់តែច្បាស់សូមឧទាហរណ៍ខាងក្រោម៖

React JSX

reactrender.png

Vue Template

vuetemplate.png

មួយវិញទៀត React មិនអាចបម្លែង Template ចាស់ៗដែលបានបង្កើតពីមុនមកទេ។ វាពិតជាពិបាកសម្រាប់គម្រោងធំៗដែលចង់ងាកមកប្រើ React ដោយក្សាទម្រង់ដើម។ ចំពោះការសិក្សា និងការប្រើប្រាស់វិញក៏មានលក្ខណៈខុសគ្នាខ្លះៗដែរ ដោយ React តម្រូវឲ្យអ្នកចេះ JSX និង ES2015 ដែលជារឿងមិនចាំបាច់សម្រាប់អ្នកប្រើប្រាស់ Vue.js។

Vue vs. Angular 2

vueang.jpg

Framework ទាំងពីរសុទ្ធតែមានល្បឿនលឿនដូចគ្នា សឹងតែមិនអាចសន្និដ្ឋានបាន។ យ៉ាងណាមិញ ការធ្វើតេស្តដោយគេហទំព័រឯករាជ្យមួយបានបង្ហាញលទ្ធផលជាតួលេខ ដែលបញ្ជាក់ថា Vue មានល្បឿនលឿនជាង Angular 2។

ចំពោះទំហំវិញ Vue.js 2.0 ដែលមានមុខងារពេញលេញ រួមទាំង Compiler មានទំហំត្រឹមតែ 23kb ប៉ុណ្ណោះ។ រីឯកូដសាមញ្ញមួយនៃ Angular 2 មានទំហំ 50kb ទៅហើយ។ Angular 2 ប្រើមុខងារ Tree-Shaking ដែលអាចលុបចោលនូវអ្វីដែលមិនបានប្រើប្រាស់ ដើម្បីបង្រួមទំហំ។ ដូច្នេះប្រសិនបើអ្នកប្រើប្រាស់មុខងារច្រើន នោះទំហំរបស់កូដក៏កាន់តែកើនឡើងដែរ។

បើនិយាយពីទម្រង់កូដវិញ Vue មានលក្ខណៈបត់បែនជាង Angular 2។ វាអាចឲ្យអ្នកប្រើប្រាស់សរសេរកូដ និងកំណត់ទម្រង់កម្មវិធីរបស់គេដោយខ្លួនឯង មិនចាំបាច់គោរពទៅតាមការកំណត់របស់ Framework ឡើយ។

អ្នកអាចចាប់ផ្តើមបង្កើតកម្មវិធីជាមួយ Vue.js បានប្រើសិនបើអ្នកមានចំនេះដឹងគ្រឹះនៃ HTML និង Javascript ដោយគ្រាន់តែចំណាយពេលបន្តិចបន្តួចអាននូវគន្លឹះខ្លះៗរបស់ Vue។ ចំណែកឯ Angular 2 ហាក់ដូចជាតម្រូវឲ្យអ្នកចំណាយពេលច្រើនបន្តិចដើម្បីស្វែងយល់ពី Framework មួយនេះ។

ប្រភពដើម

Coin Marketplace

STEEM 0.13
TRX 0.34
JST 0.035
BTC 108074.45
ETH 4399.12
USDT 1.00
SBD 0.83