USB ដែលអាចបំផ្លាញ ឧបករណ៍ផ្សេងៗ នៅពេលដែលដោតចូល

in #cambodia7 years ago

usbkill.png

USB Kill 2.0 គឺជាឈ្មោះ USB ដែលបង្កើតដោយក្រុមហ៊ុនមួយមានមូលដ្ឋាននៅ ហុងកុង។ USB អាចមានលទ្ធភាពបំផ្លាញ ឧបករណ៍ផ្សេងៗនៅពេលដែលដោតវាចូល។ គោលបំណងរបស់ USB នេះ គឺសំរាប់អោយក្រុមហ៊ុនដែលផលិតហាដវែរ ផ្សេងៗយកទៅសាកល្បងថាតើផលិតផលនោះអាចធន់នឹងការវាយប្រហារតាមថាមពលបានក៏អត់។យោងតាមរបាយការណ៍របស់ក្រុមហ៊ុនផលិត បានអោយដឹងថា USB នេះអាចបំផ្លាញ ៩៥ភាគរយ នៃឧបករណ៍ហាដវែរទាំងអស់ដែលបានសាកល្បង លើកលែងតែកុំព្យូទ័រ MacBook របស់ក្រុមហ៊ុន Apple ដែលមិនអាចំផ្លាញបាន។

USB-killer-header-1.jpg

USB Kill 2.0 ប្រហែលជាផលិតផលមួយល្អផងដែរសំរាប់ អ្នកកាសែត សកម្មជន ឬបុគ្គលណាដែលចង់រក្សាការសំងាត់អ្វីមួយនៅក្នុងសម័យបច្ចុប្បន្ន។ USB Kill 2.0 ត្រូវបានគេលក់ក្នុងតំលៃ ប្រហែល ៥៦ដុល្លារ

ក្រុមហ៊ុននេះក៏បានផលិតឧបករណ៍មួយទៀតដែលអាចយកមកសាកល្បងជាមួយ USB Kill 2.0 ដើម្បីជៀសវាងខូច ឧបករណ៍មែនទែន។

usb-killer-tester.jpg

សូមមើលវីដេអូខាងក្រោមដែលបង្ហាញពីការសាកល្បង USB Kill 2.0 ជាមួយកុំព្យូទ័រ។

ប្រភពដើម

Sort:  

Hello ! Your publication is very splendid! I encouge you to publish many more beautiful things. It's awesome.
Warning ! I follow you and follow me too @meranie .

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.030
BTC 71295.78
ETH 3844.16
USDT 1.00
SBD 3.42