Rclone ងាយស្រួល Syncrhonized data រវាង Cloud Computing

in #cambodia7 years ago

copytodrive.png

Rclone ជាប្រភេទ Command tool ម្យ៉ាងដែលមានមុខងារច្រើនអាចអោយអ្នកប្រើប្រាស់ងាយស្រួល Syncrhonized Data ចេញពី Cloud Computing ផ្សេងៗដូចជា Google Drive, Amazon S3, Openstack Swift / Rackspace cloud files / Memset Memstore, Dropbox, Google Cloud Storage, Amazon Drive, Microsoft One Drive, Hubic, Backblaze B2, Yandex Disk, The local filesystem ជាដើម។

អ្នកអាចចូលទៅដោនឡូតយកកម្មវិធី Rclone ចេញពី វេបសាយរបស់ Rclone បានដោយមិនគិតថ្លៃនោះទេ ដោយអ្នកអាចជ្រើសរើសតាមប្រភេទ OS របស់អ្នកដូចជាសម្រាប់ Windows, MacOS, Linux ជាដើម។

Rclone មានមុខងារល្អជាច្រើនទៀតដូចជា MD5/Sha1 Algorithm សម្រាប់ជា Security ក្នុង File Transfer

Copy: ប្រើប្រាស់សម្រាប់ Copy files

Sync: សម្រាប់ធ្វើអោយ Directory ទាំងសងខាងដូចគ្នា (Synchronized)

Check: សម្រាប់ ត្រួតពិនិត្យុមើលថាតើ File ត្រឹមត្រូវដូចគ្នារវាង Source និង destination ឬនៅ

ព្រមទាំងមាន Encryption ផងដែរប្រសិនបើអ្នកត្រូវការប្រើប្រាស់ មិនតែប៉ុណ្ណោះអាច Synchronized រវាង Cloud Account ផ្សេងគ្នាផងដែរ។

សម្រាប់ការប្រើប្រាស់មានដូចខាងក្រោមនេះ ដែលខាងក្រោមនេះជាការប្រើប្រាស់ rclone នៅលើ Windows 7 X64bit

អ្នកអាចចូលទៅកាន់ Command និង ចូលទៅកាន់ទីតាំង Rclone រួចហើយសរសេរដូចខាងក្រោមនេះ

rclone config ព្រមទាំងមើលការណែនាំដូចក្នុង រូច Command នេះ បន្ទាប់មកទៀតអ្នកអាចជ្រើសរើសប្រភេទ Cloud ណាដែលអ្នកប្រើប្រាស់វា ដូចរូបខាងក្រោមនេះជាការប្រើប្រាស់ rclone ជាមួយ Google Drive

rcloud_config.png

អ្នកគ្រាន់តែចុច Allow នៅលើ Web browser នោះវានិងបាន code និង Authorized ជាមួយ rclone ហើយ

success.png

ពេលនេះអ្នកនិងបាន Drive Google មួយហើយ ដែលមានឈ្មោះថា 7 ដូចនេះអ្នកអាច Copy អ្វីដែលមាននៅក្នុង Directory Local ទៅកាន់ Directory test នៅក្នុង Google drive បានដោយធ្វើដូចខាងក្រោមនេះ

success_rclone.png

ចំណែកល្បឿននៃការ Copy អាស្រ័យទៅលើ អ៊ីនធឺណិតរបស់អ្នកលឿនឬយឺត

សម្រាប់ការប្រើប្រាស់ Copy ទៅកាន់ Directory ឬ ទៅកាន់ Cloud ផ្សេងៗទៀតមានលក្ខណះស្រដៀងគ្នាដែលអ្នកអាចស្វែងរកបាននៅក្នុង rclone នេះ

ប្រភពដើម

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 61006.67
ETH 2417.79
USDT 1.00
SBD 2.61