ដើម្បីបង្កើតបានណិតវើកមួយតើត្រូវមានឧបករណ៏អ្វីខ្លះ?

in #cambodia9 years ago

fulll-lAN.png

សព្វថ្ងៃនេះ អុីនធឺណិត មានសារៈសំខាន់ណាស់សំរាប់មនុស្សគ្រប់គ្នា វាសឹងតែដូចជាអគ្គីសនីប្រើតាមផ្ទះទៅហើយ ។ មនុស្សគ្រប់មជ្ឈដ្ឋានសុទ្ធតែស្គាល់អុីនធឺណិត និង ប្រើប្រាស់រាល់ថ្ងៃ។ក៏ប៉ុន្តែបើសួរថា អុីនធឺណិត ជាអ្វីអោយប្រាកដអត់ដឹងទេ។ អុីនធឺណិត ជាមធ្យោបាយ ឬ ជាផ្លូវសម្រាប់អោយ អ្នកប្រើប្រាស់អាចទៅដល់កន្លែងណាមួយដែលគេចង់ទៅ ចុះកន្លែងដែលចង់ទៅនោះជាអ្វី? កន្លែងដែលអ្នកប្រើប្រាស់ចង់ទៅនោះភាគច្រើនគឺ មើលពត៌មាន មើលវីដេអូ រឿងផ្សេងៗដែលនៅក្នង Server។

ថ្ងៃនេះ Techfree សុំលើកយករបៀបបង្កើតប្រព័ន្ធណិតវើកមួយសំរាប់ចែកចាយ អុីនធឺណិត ប្រើប្រាស់តាមផ្ទះ ឬ ក្រុមហ៊ុនតូចមួយ។ តើយើងត្រូវមានឧបករណ៍អ្វីខ្លះសំរាប់បង្កើតវាបាន? Router: ជាឧបករណ៍ ហាដវែ (Hardware) សំរាប់បញ្ចូនទិន្នន័យពីកុំព្យូទ័រនៅក្នុងណិតវើកទៅកាន់ពិភពខាងក្រៅ ឬ ទៅកាន់ក្រុមណិតវើកផ្សេងមួយទៀត។

១) ខាងក្រោមនេះជារូបតំនាងអោយ Router៖

Router-Image.png

២) Switch: ជាឧបករណ៍ ហាដវែ សំរាបភ្ជាប់រវាងកុំព្យូទ័រជាច្រើនដើម្បីអោយបានណិតវើកមួយ ឬ ជាក្រុមមួយ។រូបតំនាង Switch

Switch.png

Switch មានតួនាទីជាអ្នកភ្ជាប់បណ្តាញអោយកុំព្យូទ័នៅក្នុងក្រុមជាមួយគ្នាបញ្ចូនទិន្នន័យទៅកាន់គ្នាទៅវិញទៅមកបានដោយមិនចាំបាច់មាន Routerនោះទេ។ក៏ប៉ុន្តែប្រសិនបើចង់អោយកុំព្យូទ័រទាំងនោះប្រើប្រាស់ជាមួយណិតវើកខាងក្រៅបានដូចជាអុីនធឺណិត ជាដើមត្រូវតែប្រើប្រាស់ Router មួយដើម្បីជួយបញ្ជូនទិន្នន័យចេញ។

៣) Devices: ជាឧបករណ៍ ហាដវែ ផ្សេងៗដែលភ្ជាប់ទៅកាន់ Switch ដោយប្រើប្រាស់ខ្សែណិតវើក។ ឧបករណ៍ទាំងនោះរួមមាន Computer, Printer, Scanner, ឬ switch ផ្សេងមួយទៀត។ (រូបតំណាង Devices ផ្សេងៗ)

fulll-lAN (1).png

IP Address: វាជា លេខ អាសយដ្ឋានដែលប្រើប្រាស់សម្រាប់តែកុំព្យូទ័រនិងឧបករណ៍ផ្សេងៗដែលប្រើប្រាស់ TCP/IP.សព្វថ្ងៃនេះ Router ផលិតនៅចិន TP-Link, D-Link ជាដើមវាផ្តល់អាសយដ្ឋាន IP អោយទៅកាន់ណិតវើកស្រាប់ៗមិនចាំបាច់រៀបចំច្រើននោះទេ។តែប្រសិនបើលោកអ្នកត្រូវការ IP ស្ថិតនៅក្នុងចន្លោះណាមួយនោះ ទាល់តែចូលទៅកាន់កន្លែងកំណត់របស់ Router ទៅតាមប្រភេទ Routerដើម្បីធ្វើការកែប្រែទៅតាមអ្វីដែលលោកអ្នកចង់បាន។

ប្រភពដើម

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.088
BTC 61347.51
ETH 1701.30
USDT 1.00
SBD 0.38