ឯកសារ និងសៀវភៅសំរាប់សិក្សា នៅលើប្រព័ន្ធអ៊ីនធឹណិត ដែលមិនគិតថ្លៃ

in #cambodia9 years ago

freebook.jpg

បច្ចុប្បន្នមានអង្គការនិងស្ថាប័នផ្សេងៗព្យាយាមរៀបចំឯកសារ និងសៀវភៅសំរាប់លោកគ្រូអ្នកគ្រូ សិស្ស សិក្សាតាមរយៈប្រព័ន្ធអ៊ីនធឹណិតឬទាញយកមកសិក្សាដោយមិនគិតថ្លៃ។ អត្ថបទនេះនឹងបង្ហាញពី វេបសាយមួយចំនួនដែលផ្តល់សេវាកម្មដូចនេះ។

OpenStax

គឺជាអង្គការដែលមានមូលដ្ឋាននៅសកលវិទ្យាល័យ Rice។ អង្គការនេះទទូលការឧបត្ថម្ភពី មូលនិធិ Bill & Melinda មូលនិធិ William& Flora Hewlett។ សិស្សនិស្សិតអាចទាញយលសៀវភៅមកទុកអាចឬសិក្សាអនឡាញបានដោយមិនមានបង់ថ្លៃ។ សៀវភៅដែលអង្គការនេះបង្កើតបានមាន សៀវភៅផ្នែក ស្ថិតិ គណិតវិទ្សា វិទ្យាសាស្រ្ត វិទ្យាសាស្រ្តសង្គម ជាដើម។

openstax.jpg

វេបសាយគ្រូ

វេបសាយនេះផ្តល់នូវធនធានឌីជីថលដ៏សម្បូរបែបដែលអាចជួយសម្រួលការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ។ គំរោងនេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រោមការឧបត្ថម្ភដោយអង្គការ VVOB វេបសាយមួយនេះមានឯកសារដូចជា កិច្ចតែងការ គំនូរជីវចលអប់រំ វិដេអូនិងសំលេង ល្បែងសិក្សា រូបភាពផ្ទាំងធំនិងរូបភាព លំហាត់និងសន្លឹកកិច្ចការ និងបទបង្ហាញផ្សេងៗ សំរាប់ចាប់ពីថ្នាក់ បឋមសិក្សា រហូតដល់ឧត្តមសិក្សា។

krou.jpg

Codecademy

គឺជាវេបសាយដែលអាចសិក្សាភាសាកុំព្យូទ័របានតាមអនឡាញ។ លោកអ្នកអាចសិក្សាភាសាកុំព្យូទ័រជាច្រើនដូចជា HTML CSS JavaScript jQuery PHP Python Ruby ដោយមិនគិតថ្លៃ។

ប្រភពដើម

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.086
BTC 60108.64
ETH 1573.09
USDT 1.00
SBD 0.42