បទចម្រៀងទាំង ១២បទ ដែលត្រូវបានក្រសួងព័ត៌មានហាមមិនឲ្យចាក់ផ្សាយ តើមានបទអ្វីខ្លះ?
ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ក្រសួងព័ត៌មាន មានចំណាត់ការយ៉ាងតឹងរឹងចំពោះវិស័យសិល្បៈនៅក្នុងប្រទេសកម្ពុជាយើង។ ទន្ទឹមនឹងនេះដែរ មានបទចម្រៀងជាច្រើនដែលត្រូវក្រសួងព័ត៌មានធ្វើការបិទមិនឲ្យផ្សាយ ឬចាក់ឡើយ ដោយសារតែ ខុសពីក្រមសីលធម៌របស់សិល្បៈ។ ពេលនេះពួកយើងនឹងនាំយកចម្រៀងដែលត្រូវបានគេបិទទាំងអស់នោះមកជូនប្រិយមិត្តឲ្យបានស្គាល់។
១.បទ «ស្អាតជានិច្ច»
<figure>
</figure>
បទចម្រៀង «ស្អាតជានិច្ច» ច្រៀងដោយ អ្នកនាង ពេជ្រ សោភា ជាមួយ អ្នកចម្រៀងរ៉េបលោក ជាដេវីត និពន្ធទំនុកដោយ នាង ពេជ្រ សោភា ស្ថិតក្នុងផលិតកម្មរស្មីហង្សមាស។ ហើយក្រសួងបានដាក់កំហឹតឈប់ឲ្យមានការផ្សាយបទនេះ ដោយសារតែ ក្រសួងព័ត៌មានបានចាត់ទុកថា ខ្លឹមសារទំនុកច្រៀងដែលនិពន្ធថ្មីនេះប្រាសចាកពីអត្ថន័យដើម ដែលបានអប់រំបណ្តុះគំនិតប្រាជ្ញាស្មារតីឲ្យកុមារឧស្សាហ៍ព្យាយាម រស់នៅស្អាត មានអនាម័យគ្រប់ពេលវេលា គ្រប់ទីកន្លែង ធ្វើឲ្យក្មេងមិនមានភាពខ្ជិលច្រអូស។
<figure>
</figure>
២.បទ «ស៊ីបានចេះតែស៊ីទៅ» និង បទ «ទាល់តែយូរទើបស៊ីអូនបាន»
<figure>
</figure>
ចម្រៀងនេះក៏រងការរិះគន់ពីពលរដ្ឋទូទៅយ៉ាងសម្បើមដែរ ក្រោយមកក្រសួងព័ត៌មានក៏បានដាក់ចេញនូវចំណាត់ការភ្លាមៗ ទៅលើបទចម្រៀងពីរបទ ដែលមានចំណងជើងថា «ស៊ីបានចេះតែស៊ីទៅ» ច្រៀងដោយលោក កែវ វាសនា ស្ថិតក្នុងផលិតកម្មថោន និងបទ «ទាល់តែយូរទើបស៊ីអូនបាន» ច្រៀងដោយ កញ្ញា ចាន់ ម៉ាលីស របស់ផលិតកម្ម U Production។ សេចក្តីជូនដំណឹងចុះថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០១៦ បានប្រាប់ដល់បណ្តាម្ចាស់ស្ថានីយទូរទស្សន៍ និងវិទ្យុ ទាំងអស់បញ្ឈប់ការចាក់ផ្សាយនូវបទចម្រៀងទាំងពីរបទនេះ។ ចំពោះមូលហេតុនៃការបញ្ឈប់ការចាក់ផ្សាយនោះ គឺដោយសារបទទាំងពីរនេះមានអត្ថន័យប្រាសចាកសីលធម៌ខ្មែរធ្ងន់ធ្ងរ ពិសេសប៉ះពាល់ដល់កិត្តិយស និងតម្លៃស្ត្រីខ្មែរ។
<figure>
</figure>
<figure>
</figure>
៣.បទ «គ្រូបង្រៀនស្រវឹងស្រា»
<figure>
</figure>
បទ «គ្រូបង្រៀនស្រវឹងស្រា» នេះ ត្រូវបានរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ទស្សនិកជនផងដែរ ហើយលើសពីនេះទៅទៀតក្រសួងព័ត៌មានចេញលិខិត កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ហាមមិនឲ្យចាក់ផ្សាយតាមវិទ្យុ និងទូរទស្សន៍នោះទេ។ ក្រសួងលើកឡើងថាបទនេះបានប្រាសចាកអំពីអាកប្បកិរិយា និងសីលធម៌ថ្លៃថ្នូររបស់គ្រូបង្រៀនទូទៅ ដែលអាចជះឥទ្ធិពលមិនល្អដល់សង្គមទាំងមូល។ បទនេះច្រៀងដោ
<figure>
</figure>
ក្រៅពីនេះកន្លងមក បើទោះជាគ្មាន ចេញលិខិតផ្លូវការ ក្នុងហាមឃាត់មិនឲ្យចាក់ផ្សាយក៏ដោយ តែត្រូវបានក្រសួងហាមឃាត់មិនឲ្យចាក់ផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយ មានទូរទស្សន៍ និង វិទ្យុឡើយ ដូចជា“ដួលគងចំប៉ាន់” “ពូកអូនប៉ុណ្ណា?” ” ខ្ញុំចូលចិត្តញ៉ាំការ៉េម” “ជីវិតអ្នកប្រដាល់” “បាត់បងដូចបាត់ hot dog” “អាម៉ុមពុំពីត” និងបទ “សង្សារខ្ញុំចរិតបាន””ឈឺត្រង់ពកណា” ជាដើម៕
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
Source khempire.com
Posted from my blog with SteemPress : http://khmernewsshare.com/archives/9161
