តារាស្រីវ័យក្មេង​៤រូប ជិះរថយន្តស៊េរីទំនើបៗ តម្លៃ​កប់​ក្តោង

in #steempress7 years ago

ក្នុង​ពិភព​សិល្បៈ ដើម្បី​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​ទស្សនិកជន តារាៗ​តែង​សម្ញែង​នូវ​រូប​សម្រស់ សមត្ថភាព បូករួម​ទាំង​សម្លៀក​បំពាក់ និង​សម្ភារៈ​ប្រើ​ប្រាស់​ទំនើប​ៗផង​ដែរ។

ជាក់​ស្តែង​តារា​ស្រីវ័យក្មេង៤រូប​ខាង​ក្រោម មិន​ត្រឹម​តែ​ជោគជ័យ​លើ​វិថី​សិល្បៈ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​យីអ៊ុនឡើង មាន​ប្រាក់​លេង​​ស៊េរី​រថយន្ត​ទំនើប​ថែម​ទៀត ដោយ​មិន​ខ្វល់​នឹង​ពាក្យ​ខ្សិប​ខ្សៀ​វថា វា​ជា​កាដូ​គូស្នេហ៍​ដែល​ជា​អ្នក​មាន​ទ្រព្យ​នោះឡើយ។

ចង់​ដឹង​ថា តារា​ស្រី​ដែល​ល្បី​ខាង​លេង​រថយន្ត​ស៊េរី​ទំនើប​មាន​នរណា​ខ្លះ? តាម​ដាន​ជាមួយ Sabay ទាំង​អស់​គ្នា!

១. ម៉ាក សែនសូនីតា

តារា​សម្តែង​រាង​តូច​ច្រឡឹង​វ័យ​២៣​ឆ្នាំរូបនេះ ជិះ​រថយន្ត​ម៉ាកឡិចស៊ីស ស៊េរី 450d ឆ្នាំ​២០១៦ តម្លៃ​១៧​ម៉ឺន​ដុល្លារ។
<figure>
</figure>
២.សុខ ពិសី

តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម សាន់ដេ ឯណេះ​វិញ​ក៏​មិន​ណយ​ដែរ គឺទើបនឹង​ទិញ​រថយន្ត​ថ្លី​សន្លាង​ម៉ាក​ឡិចស៊ីស Lx 460 ស៊េរី​ឆ្នាំ ២០១៧ តម្លៃក្បែរ ១២ម៉ឺនដុល្លារ។
<figure>
</figure>
៣.ទេព បូព្រឹក្ស

តារាចម្រៀងតែងយកលំនាំស្លៀកពាក់តាម CL តារាល្បីរបស់កូរ៉េ ជិះ​រថយន្តម៉ាក​ Toyota Land Cruiser ស៊េរី​ឆ្នាំ​២០១០ តម្លៃ​ ៧​ម៉ឺន​ដុល្លារ​។
<figure>
</figure>
៤.ឱក​ សុគន្ធកញ្ញា

តារាស្រី​ប្រចាំ​ផលិតកម្ម​ហង្សមាសរូបនេះ​ ទើប​បង្ហោះរូបភាពឡានថ្មីទើបនឹងទិញពណ៌ខ្មៅលើបណ្តាញ Instagram ក្តៅៗ តែមិនថាជាម៉ាកអ្វីឡើយ ឯតម្លៃវិញក៏រាប់ម៉ឺនដុល្លារដែរ។
<figure>
</figure>
 

Soure @ news.sabay.com.kh


Posted from my blog with SteemPress : http://khmernewsshare.com/archives/1684

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 56922.13
ETH 2347.73
USDT 1.00
SBD 2.43