មិនអន់ទេ! ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏និយាយពី ឡុង លីគ័ង្គ ថា...

in #steempress8 years ago


ភ្នំពេញ៖ បន្ទាប់ពីការបង្ហាញសមត្ថភាព នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធី The Voice Kids Cambodia រដូវកាលទី១នេះ ឃើញថាមានបេក្ខភាពខ្លះក៏បានបន្តទៅវគ្គផ្តាច់ព្រ័ត្រ និងកុមារខ្លះទៀតក៏ត្រូវសោកស្តាយ ដែលមិនទទួលបានជោគជ័យ។

ជាពិសេសជាងនេះទៅទៀត នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ គេសង្កេតឃើញកុមារា ឡុង លីគ័ង្គ ដែលជាកូនក្រុមរបស់លោក ព្រាប សុវត្ថិ បានបកស្រាយចម្រៀងមួយបទចំណងជើងថា “សាច់កម្មណាស់ខ្ញុំ” ដែលក្នុងនោះប្អូនទទួលបានការចាប់អារម្មណ៍ និងសន្ទុះប្រជាប្រិយភាពកើនឡើងកាន់តែខ្លាំងពីសំណាក់មហាជន ព្រោះទឹកដមសំនៀងដ៏ពិរោះ និងការបង្ហាញទេពកោសល្យដ៏ឥតខ្ចោះ តាមរយ:បទចម្រៀងមួយបទនេះ។

មិនតែប៉ុណ្ណោះសូម្បីឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានបង្ហាញអារម្មណ៍ស្រឡាញ់ចូលចិត្ត ក៏ដូចជាគាំទ្រ កុមារាម្នាក់នេះ ដោយបង្ហោះសារមួយថា៖

«ខ្ញុំបានតាមដានការប្រឡង ខ្ញុំបាទដូចមានការចាប់អារម្មណ៍លើ ការច្រៀង កាយវិការ និង ការនិយាយស្ដី របស់ក្មេងម្នាក់នេះណាស់ អាយុ ទើបតែ ៩ ឆ្នាំ សោះក្លាហាន (ពិតជាគួរឲ្យគោរពស្រឡាញ់ចូលចិត្ត)សុភាព និង មានសីលធម៌ ល្អ!!!!សូមក្មួយ ប្រុសខិតខំតស៊ូបន្តទៀត និងបានសម្រេចបំណងរបស់ក្មួយជាមិនខាន អ៊ុំសូមជូនពរក្មួយ និងមានអនាគតល្អក្នុងជីវិតជានិច្ច !!!!!!»៕

ចុះប្រិយមិត្ត យល់យ៉ាងណាដែរចំពោះសមត្ថភាពរបស់ ឡុង លីគ័ង្គ?
<figure>
<figcaption>សារដែលឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបង្ហោះក្នុងបណ្តាញសង្គម</figcaption></figure>
<figure>
<figcaption>កុមារា ឡុង លីគ័ង្គ ក្នុងកម្មវិធី The Voice Kids Cambodia</figcaption></figure>
<figure>
<figcaption>កុមារា ឡុង លីគ័ង្គ</figcaption></figure>
<figure>
<figcaption>ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ</figcaption></figure>

Source www.khmerload.com



Posted from my blog with SteemPress : http://khmernewsshare.com/archives/3778

Coin Marketplace

STEEM 0.05
TRX 0.33
JST 0.080
BTC 62771.20
ETH 1668.22
USDT 1.00
SBD 0.42