របៀបដំឡើងXampp នៅលើប្រព័ន្ធប្រតិបត្តិការ Windows

in #cambodia6 years ago

xampp.png

មុននឹងបង្ហាញអ្នកទាំងអស់គ្នាអំពី ការដំឡើងXampp លើប្រព័ន្ធប្រតិបត្តិការណ៍ Windows ខ្ញុំសូមពន្យល់ជាមុនសិនថា Xampp ជាអ្វី? Xampp គឺជាបរិស្ថានអភិវឌ្ឍន៍(Development Environment) PHP ល្បីល្បាញមួយ ដែលជួយសំរួលក្នុងការតំឡើងកម្មវិធី Apache កម្មវិធីទិន្នន័យ MariaDB និងភាសា PHP ជាមួយគ្នាតែម្តង ។

លោកអ្នកអាចទាញយកកម្មវិធី Xampp មកប្រើប្រាស់បានដោយឥតគិតថ្លៃ ដោយគ្រាន់តែចូលទៅកាន់គេហទំព័របស់ Xampp ហើយជ្រើសរើសទៅតាមប្រភេទប្រព័ន្ធប្រតិបត្តិការរបស់កុំព្យូទ័ររបស់អ្នក Windows Linux ឬមួយ OS X ដូចរូបភាពខាងក្រោម។

១ ទាញយកកម្មវិធី

xampp-download.png

២ តំឡើងនៅលើកុំព្យូទ័ររបស់អ្នក

បន្ទាប់ពីទាញយកកម្មវិធីរួចរាល់ហើយ សូមចុចពីរដងលើ កម្មវិធីនោះដើម្បីដំឡើង ដូចរូបភាពខាងក្រោម ។

instal.png

៣ កំណត់ទីកន្លែងដែលត្រូវតំឡើង

នៅក្នុងអត្្ថបទនេះ ខ្ញុំកំណត់យក Drive C ដើម្បីតំឡើងដូចរូបភាពខាងក្រោម។

save.png

installing.png

បន្ទាប់មកចុច Next រហូតដល់បញ្ចប់ ហើយវានឹង បង្ហាញដូចរូបភាពខាងក្រោម ដែលបញ្ជាក់ថាអ្នកបាន ដំឡើង ដោយជោគជ័យ។

sucess.png

ប្រភពដើម

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 62971.67
ETH 3050.33
USDT 1.00
SBD 3.96