គ្រប់គ្រងកូដជាមួយនឹង កម្មវិធី GIT

in #cambodia6 years ago (edited)

git.png

ប្រសិនបើមនុស្សម្នាក់សរសេរកូដបង្កើតគំរោងកម្មវិធី (Project) អ្វីមួយ នោះមិនមានការលំបាក ក្នុងការគ្រប់គ្រងកូដនោះទេ។ ប៉ុន្តែប្រសិនបើអ្នកសរសេរកូដមានច្រើនអ្នក ចូលរួមសរសេរគំរោងកម្មវិធីតែមួយនោះ បញ្ហាជាច្រើននឹងកើតឡើង ដូចជា មិនអាចសរសេកូដនៅលើឯកសារ (File) តែមួយ ចំណាយពេលច្រើនក្នុងការបញ្ជូលកូដជាមួយគ្នា ជាដើម។

កម្មវិធី GIT អាចជួយដោះស្រាយបញ្ហាទាំងនេះបាន។ ជាទូទៅ GIT ត្រូវបានគេប្រើសំរាប់ ជួយអោយអ្នកសរសេរកូដជាក្រុមអាចធ្វើការលើគំរោងកម្មវិធីតែមួយជាមួយគ្នា ដោយ GIT ជាអ្នកជួយគ្រប់គ្រងកូដទាំងមូលដូចជា បន្ថែមកូដ លុបកូដ បញ្ជូលកូដ និង បង្ហាញថាអ្នកណាជាអ្នកសរសេរកូដនោះជាដើម។ ព័ត៌មាន អ្នកណាជាអ្នកសរសេរកូដ បន្ថែមនៅពេលណានៅទីកន្លែងណាមូលហេតុអ្វីបានថែម លុបនៅពេលណានៅទីកន្លែងណាមូលហេតុអ្វីបានលុប គឺសំខាន់ណាស់សំរាប់ការគ្រប់គ្រងគំរោង ហើយព័ត៌មានទាំងនេះអាចជាភស្តុតាងមួយ ដែលអ្នកសរសេរកូដមិនអាចឆ្លើយដាក់គ្នាទៅវិញទៅមក នៅពេលមានបញ្ហាអ្វីកើតឡើង។

អត្ថបទនេះនឹងណែនាំវេបសាយកំពុងពេញនិយមពីរដែលផ្តល់សេវាកម្ម GIT សំរាប់អ្នកសរសេកូដទូទៅ។

១) Github

បង្កើតនៅឆ្នាំ ២០០៧ ហើយក្រុមហ៊ុនមានទីតាំងនៅសហរដ្ឋអាមេរិក។ បច្ចុប្បន្ន មានគំរោងកម្មវិធីប្រហែល ៣៨លាន កំពុងប្រើសេវាកម្ម Github។ Github អនុញ្ញាតអោយបង្កើតគំរោងកម្មវិធីសាធារណៈ (Public) ដោយមិនគិតថ្លៃ ហើយតំរូវអោយបង់ថ្លៃចាប់ពី៧ដុល្លារក្នុង១ខែ សំរាប់គំរោងកម្មវិធីឯកជន (Private)។

github.png

២) Gitlab

បង្កើតនៅឆ្នាំ២០១១ ។ កម្មវិធី Gitlab គឺកម្មវិធីកូដបើកទូលាយ ដែលអ្នកសរសេរកូដអាចប្រើដោយមិនបាច់បង់ប្រាក់អ្វីឡើយ។ បច្ចុប្បន្នកំពុងពេញនិយម។

gitlab.png

ប្រភពដើម

Sort:  

Congratulations @techfree! You have completed some achievement on Steemit and have been rewarded with new badge(s) :

You published 4 posts in one day

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64104.40
ETH 3148.52
USDT 1.00
SBD 4.25