ប្រព័ន្ធប្រតិបត្តិការ ដែលអាចប្រើសំរាប់ធ្វើជាកម្មវិធី កំសាន្ត

in #cambodia6 years ago

osmc.jpg

បច្ចុប្បន្នមានប្រព័ន្ធប្រតិបត្តិការជាច្រើនដែលគេប្រើសំរាប់ការងារទូទៅ។ ក្នុងអត្ថបទនេះនឹងបង្ហាញពីប្រព័ន្ធប្រតិបត្តិការមួយចំនួនដែលគេយកមកប្រើ សំរាប់តែគោលបំណងកំសាន្ត ដូចជាសំរាប់មើលភាពយន្ត វីដេអូ ឬស្តាប់ភ្លេងជាដើម។

១) OSMC

គឺជាប្រព័ន្ធប្រតិបត្តិការកូដទូលាយដែល ស្អាត និងងាយស្រួលប្រើ ។ ប្រព័ន្ធប្រតិបត្តិការនេះត្រូវបានគេដាក់អោយប្រើដោយមិនគិតថ្លៃ។ OSMC មានតេឡេកុំម៉ង់បញ្ជារ (ទិញក្រៅ) ហើយអាចប្រើជាមួយ Raspberry Pi និង Apple TV ។ វាមានមុខងារដូចជា មើលវីដេអូ ទូរទស្ស៍ ស្តាប់ភ្លេង ជាដើម។

osmc (1).jpg

២) Openelec

ដូច OSMC គឺជាប្រព័ន្ធប្រតិបត្តិការកូដទូលាយ ហើយអាចប្រើដោយមិនគិតថ្លៃ។ ប្រព័ន្ធប្រតិបត្តិការនេះអាចប្រើជាមួយ Raspberry Pi និង Apple TV ហើយមានមុខងារដូចជា មើលវីដេអូ ទូរទស្ស៍ ស្តាប់ភ្លេង ថតទូរទ្សន៍ គ្រប់គ្រងឯកសារ ជាដើម។

openelec.jpg

៣) LibreELEC

ប្រព័ន្ធប្រតិបត្តិការមួយនេះគឺត្រូវបានគេបង្កើតដោយផ្អែកលើ Openelec ។ អញ្ជឹងវាមានមុខងារប្រហាក់ប្រហែលនឹង Openelec ដែរ។

ប្រព័ន្ធប្រតិបត្តិការខាងលើទាំងអស់ ត្រូវបានគេបង្កើតឡើងដោយប្រើកម្មវិធី Kodi ទាំងអស់។ ដូចនេះភាគច្រើនមានមុខងារប្រហាក់ប្រហែលគ្នា។

ប្រភពដើម

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64386.10
ETH 3142.17
USDT 1.00
SBD 3.98