កម្មវិធី​ជំនួយ​គ្រប់គ្រង​គម្រោង​

in #cambodia6 years ago

libreplan.jpg

ការគ្រប់គ្រងគម្រោងគឺជាផ្នែកមួយនៃភារកិច្ចទទួលខុសត្រូវខ្ពស់នៅក្នុងស្ថាប័ន។ ដើម្បីទទួលបានជោគជ័យរបស់គម្រោង នាយកគ្រប់គ្រងគម្រោង ឬក្រុមអ្នកគ្រប់គ្រងគម្រោងត្រូវការជំនួយជាចាំបាច់ពីកម្មវិធីគ្រប់គ្រងគម្រោងផ្សេងៗ។ខាងក្រោមនេះ គឺកម្មវិធីគ្រប់គ្រងគម្រាងមួយចំនួនដែលមានប្រយោជន៍៖

MyCollab គឺជាកម្មវិធីដែលអាចប្រើក្នុងគោលបំណងផ្សេងៗ (multi-purpose solution) ដូចជាប្រើសំរាប់មុខងារ គ្រប់គ្រងទំនាក់ទំនងរវាងអតិថិជន (CRM) គ្រប់គ្រងឯកសារ គ្រប់គ្រងគម្រោងជាដើម។

mycollab.jpg

Redmine គឺជាកម្មវិធីដែលអាចគ្រប់គ្រងគម្រោងបានច្រើន មានកំណត់សិទ្ធប្រើប្រាស់ ប្រព័ន្ធតាមដានបញ្ហា Gantt Chart ព្រមជាមូយនឹងមុខងារ ភ្ជាប់ជាមួយកម្មវិធីគ្រប់គ្រងកូដ ដូចជា Git SVN CVS ជាដើម។ Redmine ត្រូវបានគេបង្កើតដោយប្រើ Framework Ruby On Rails។

redmine.jpg

LibrePlan ជាកម្មវិធីសម្រាប់ធ្វើផែនការគម្រោង (Plan) តាមដាន(monitor) និងការត្រួតពិនិត្យ(control) ។ កម្មវីធីនេះមិនអាចប្រើជាមួយ Windows បានទេ។

libreplan (1).jpg

Tuleap គឺជាកម្មវិធីគ្រប់គ្រងគម្រោងដែលផ្តោតលើគម្រោងអភិវឌ្ឍន៍កម្មវិធី(Software development)។ លក្ខណៈពិសេស របស់ Tuleap មានដូចជាការអភិវឌ្ឍកម្មវិធីតាមបែប Agile គ្រប់គ្រងគម្រោង តាមដានគម្រោង ងាយស្រួលក្នុងការពិនិត្យកូដ គ្រប់គ្រងឯកសារជាដើម។

tuleap.jpg

ប្រភពដើម

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.033
BTC 63458.69
ETH 3084.37
USDT 1.00
SBD 3.99