មិនចាំបាច់ទ្រាំឈឺទៀតទេ! ព្យាបាលពងបែកមាត់ ដោយអនុវត្តន៍វិធីធម្មជាតិនេះ
ដំបៅមាត់ ឬការហៅប្រចាំថ្ងៃថាពងបែកមាត់ (Mouth ulcers) និងឈឺដំបៅក ឬហៅថាពងបែកក្នុងក (Canker Sores) គឺវាពិតជាឈឺហើយពិបាកទ្រាំខ្លាំងណាស់ មិនថានៅពេលទទួលទានអាហារ ឬសូម្បីតែនៅពេលផឹកទឹកនោះទេ។ ម្យ៉ាងទៀតនៅពេលនិយាយវាក៏ធ្វើឲ្យអ្នកឈឺផងដែរ។
ជាទូទៅមានមនុស្សឆ្ងល់ថាហេតុអ្វីបានជាដំបៅមាត់នេះវាកើតមានឡើងទាំងដែលការញុំាអាហារប្រចាំថ្ងៃគឺល្អ ហើយការទទួលទានទឹកក៏មានអនាម័យល្អទៀតនោះ?
<figure>
<figcaption>ពិបាកទ្រាំណាស់មែនទេ?</figcaption></figure>
ពេលនេះប្រហែលជាមិនឆ្ងល់ទៀតទេនៅពេលអ្នកដឹងពីមូលហេតុរបស់វា។ កត្តាចម្បងដែលបណ្តាលឲ្យដំបៅមាត់ ឬភាសាសាមញ្ញហៅថាពងបែកមាត់នេះកើតឡើងគឺដោយសារកង្វះជាតិទឹក, ការកើនឡើងអាស៊ីតលើសប្រមាណ, ការញុំាហឹរ និងការទទួលទានអាហារប្រៃជ្រុល។ ម្យ៉ាងទៀតការទទួលទានគ្រឿងស្រវឹង និងការជក់បារីក៏អាចបណ្តាលឲ្យកើតមានពងបែកមាត់ (Mouth ulcers) និងពងបែកក្នុងមាត់ (Canker Sores) ផងដែរ។
ការព្យាបាលបញ្ហានេះដោយប្រើសារធាតុគីមី (ថ្នាំ) គឺអាចមានផលប៉ះពាល់ផងដែរ។ ដូចនេះហើយការព្យាបាលតាមបែបធម្មជាតិ គឺជាជម្រើសដ៏ល្អ និងងាយស្រួល ហើយថែមទាំងមិនមានផលប៉ះពាល់ទៀតផង។
<figure>
<figcaption>របស់ធម្មជាតិងាយៗនោះគឺក្រូចឆ្មា, ទឹកឃ្មុំ និងអំបិល</figcaption></figure>
ខាងក្រោមនេះគឺវិធីនៅក្នុងការកាត់បន្ថយពងបែកមាត់ និងពងក្នុងមាត់ត្រឹមតែរយៈពេល២នាទីប៉ុណ្ណោះ។ របស់ដែលអ្នកត្រូវការរួមមានដូចជា៖
-អំបិល១ស្លាបព្រាកាហ្វេ
-ទឹក១កែវ(ក្នុងសីតុណ្ហភាពធម្មតា)
-ទឹកឃ្មុំ១ស្លាបព្រា
-ទឹកក្រូចឆ្មារ២ស្លាបព្រាបាយ
-ទឹកក្តៅល្មម១ពែង
ឥលូវនេះចាប់ផ្តើមអនុវត្តន៍តាមជំហានទាំងនេះ៖
១.លាយអំបិលជាមួយទឹកនៅក្នុងកែវឲ្យសប់ រួចខ្ពុរមាត់របស់អ្នកជាមួយនឹងទឹកអំបិលនេះ
២.ខណៈពេលដែលអ្នកខ្ពុរទឹកអំបិលអ្នកត្រូវធ្វើយ៉ាងណាឲ្យទឹកអំបិលនោះប៉ះត្រូវតំបន់ដែលមានដំបៅ
៣.បន្ទាប់ពីខ្ពុរមាត់អស់រយៈពេល២នាទីមក អ្នកត្រូវស្តោះទឹកអំបិលចេញ
៤.លាយទឹកក្រូចឆ្មារនៅក្នុងពែងទឹកក្តៅល្មម
៥.ខ្ពុរមាត់អ្នកម្តងទៀតជាមួយនឹងទឹកក្រូចឆ្មារដែលអ្នកបានលាយរួចប្រហែល២នាទីទើបស្តោះចេញ រួចផឹកទឹកធម្មតា
៦.ចុងក្រោយយកទឹកឃ្មុំលាបនៅលើដំបៅក និងមាត់ ហើយទុករយៈពេល៥នាទី រួចលេបទឹកឃ្មុំដែលអ្នកលាបនោះចូលទៅ។
<figure>
<figcaption>រូបភាពនៃការលាយអំបិលជាមួយទឹក</figcaption></figure>
<figure>
<figcaption>ក្រូចឆ្មារជាមួយទឹកក្តៅល្មម</figcaption></figure>
ធ្វើបែបនេះនៅពេលយប់មុនពេលចូលគេង វានឹងជួយកាត់បន្ថយការឈឺចាប់ និងការរលាកបានភ្លាមៗ។ ម្យ៉ាងទៀតនៅពេលព្រឹកឡើងអ្នកនឹងសម្គាល់ឃើញថាពងបែកមាត់ និងដំបៅក្នុងកនោះវានឹងថយចុះយ៉ាងខ្លាំង៕
<figure>
<figcaption>រូបភាពនៃការខ្ពុរមាត់</figcaption></figure>
Source www.khmerload.com
Posted from my blog with SteemPress : http://khmernewsshare.com/archives/6604