ការឲ្យលុយមនុស្សទទេៗ ប្រៀបដូចឲ្យ ត្រីទៅពួកគេ តែមិនប្រាប់ ពីវិធីរកត្រី

in #news7 years ago

ប្រហែលជា ២ទៅ ៣ទសវត្សទៀត ត្រូវបានគេព្យាករណ៍ថា ការងារជាច្រើននឹងត្រូវបាត់បង់​ ហើយនៅក្នុងករណីនេះ រដ្ឋាភិបាល អាមេរិកនឹង ត្រូវបង់លុយឲ្យប្រជាជនអាមេរិកក្នុងម្នាក់ៗ ប្រមាណជា ១២០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។

​ទាក់ទងនឹងបញ្ហានេះ មហាសេដ្ឋី Grant Cardone ដែលជាមនុស្សបាតដៃទទេរ តែអាចកែប្រែស្ថានភាពជីវិតរបស់រហូតដល់ក្លាយជាសេដ្ឋី បាននឹកឃើញពីរឿងរបស់គាត់កាលពី ៣៥ឆ្នាំមុន។

កាលពី ៣៥ឆ្នាំកន្លងទៅមហាសេដ្ឋី Grant Cardone ស្ថិតនៅក្នុងជួរអ្នកអត់កាងារធ្វើ ហើយនៅពេលនោះ ទើបតែចប់ពីមហាវិទ្យាល័យ ជំពាក់លុយរដ្ឋាភិបាល​ ចំនួន ៤ម៉ឺនដុល្លារ ហើយលោកនៅតែមិនអាចរកការងារនៅឡើយ។

ពេលនោះគាត់ក្រឡេកមើលមនុស្សជុំវិញខ្លួន ហើយប្រាប់ខ្លួនឯងថា លោកត្រូវតែគេច​ចេញ ពីស្ថានភាពនិងបញ្ហាដែលលោកបានជួប​ តែវាពិតជា មានហានិភ័យណាស់ ប៉ុន្តែលោកត្រូវតែធ្វើ។​​

លោក Grant Cardone បានលើកឡើងថា បើអ្នកណាម្នាក់ដើរតួជាអ្នកចាំតែឲ្យគេជួយ តែមិនដើរតួជា អ្នកផលិតឬអ្នកផ្ដល់ជំនួយ នោះពួកគេ នឹងពឹងផ្អែកលើ រដ្ឋាភិបាលចំពោះភាពអត់ការងារធ្វើរបស់ពួកគេ។ កំឡុងពេលអត់កាងារធ្វើ លោកបានសម្រេចចិត្តថា លោកមិនចង់ឲ្យអ្នកណាឲ្យត្រីគាត់បរិភោគ តែលោកចង់គេបង្រៀនលោក ពីរបៀបក្នុងការរកត្រី វាជាការប្រសើរព្រោះ លោកមិនចាំបាច់ពឹងគេទៀតនោះទេ។

មហាសេដ្ឋីរូបនេះក៏បានលើកឡើងទៀតថា មនុស្សដែលចាំតែគេយកត្រីទៅឲ្យគឺជាមនុស្សអសមត្ថភាព ហើយពួកគេ មិនអាចធ្វើអ្វីបាននោះទេ ជាពិសេសពួកគេមិនដឹងពីវិធីក្នុងការរកត្រីដោយខ្លួនឯងនោះដែរ។

លោកចង់ឲ្យមនុស្សមានការតស៊ូ មិនចាំតែពឹងលើជំនួយពីអ្នកដទៃនោះទេ ពោលគឺទោះជាស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ក៏អ្នកត្រូវ​ចេះលើកស្ថានពភាពជីវិតខ្លួនឯងឲ្យកាន់តែប្រសើរឡើង។ បើអ្នកចាំតែអ្នកដទៃជួយ នោះអ្នកគ្មានថ្ងៃអាចសម្រេចអ្វីបាននោះទេព្រោះផ្នត់គំនិតរបស់អ្នកនៅតែគិតថា អ្នកមិនអាចបាន ដែលយូរៗទៅក្លាយជាពាក្យដោះសារ ហើយខ្លួនឯងក៏មិនអាចងើបពីភាពក្រីក្ររួចដែរ។

លោក មិនគាំទ្ររដ្ឋាភិបាលអាមេរិក ក្នុងប្រើប្រាស់លុយជាច្រើនពានលានដុល្លារក្នុងមួយឆ្នាំៗក្នុងការជួយជនក្រីក្រឬអ្នកអត់ការងារធ្វើ។ លោកក៏បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលគួរតែបង្រៀនជនក្រីក្រ ឬអ្នកអត់ការងារធ្វើពីរបៀបរកលុយ​ជាជាង ឲ្យលុយពួកគេ ព្រោះបើឲ្យលុយ តែពេលពួកគេអស់លុយនោះពួកគេនឹងនៅតែពឹងលើជំនួយដដែរ តែបើបង្រៀនពួកគេពីវិធីរកលុយវិញ ពួកគេនឹងអាចរកលុយចិញ្ចឹមជីវិតដោយខ្លួនឯងអស់មួយជីវិត៕

Soure @ www.business-cambodia.com


Original post : http://phnomnews.com/archives/1458

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 68164.82
ETH 2641.32
USDT 1.00
SBD 2.70