ជាការពិតឬ ក្រៅពីស្រីលាភ នាយក្រឹមក៏ធ្លាប់មានកូនជាមួយតារាស្រីផ្សេងមួយរូបទៀត ?
ភ្នំពេញ៖ រឿងរ៉ាវអាស្រូវ រវាងតារាកំប្លែងនាយ ក្រឹម និងតារាកំប្លែងស្រីរួមក្រុម ស្រីលាភ ត្រូវបានភរិយាដើមលាតត្រដាងការពិត ទម្លាយថាតារាកំប្លែងរួមក្រុមមួយគូ បានលួចលាក់ស្រលាញ់គ្នាជាច្រើនឆ្នាំ រហូតដល់មានកូនជាមួយគ្នា។
ដោយឡែក កាលពីថ្មីៗនេះ យោងតាមការចុះផ្សាយរបស់សារព័ត៌មានមួយ ក៏បានទម្លាយពីរឿងពិតផ្សេងមួយទៀត របស់នាយ ក្រឹម ដោយថា តារាកំប្លែងរូបនេះ ក្រៅពីមានស្នេហាលួចលាក់រហូតដល់មានកូន ជាមួយនឹង ស្រីលាភ ហើយកាលពីមុន នាយ ក្រឹម ក៏ធ្លាប់ធ្វើរឿងនេះម្តងរួចទៅហើយជាមួយនឹង តារាកំប្លែងស្រីរួមក្រុមមួយរូបទៀត។
<figure>
<figcaption>នាយក្រឹម និងស្រីលាភ</figcaption></figure>
ប៉ុន្តែកាលនោះ គ្រាន់តែដឹងថាតារាស្រីនោះផ្ទៃពោះភ្លាម នាយក្រឹម ក៏បានបញ្ឈប់នាងពីក្រុមកំប្លែងភ្លាមតែម្តង ថែមទាំងមិនព្រមទទួលស្គាល់កូនស្រី នៅក្នុងផ្ទៃនោះទៀតផង។
មិនថាយ៉ាងណា តារាកំប្លែងស្រីរូបនោះ ក៏ព្យាយាមតស៊ូក្រោកឈរចិញ្ចឹមកូនស្រីតែម្នាក់ឯង ទាំងដែលខ្លួនឯងគ្មានលុយទិញទឹកដោះគោឲ្យកូន ប៉ុន្តែនាងនៅតែពុះពារ ហើយនាងក៏មិនឲ្យកូនរបស់នាង ស្គាល់មុខឪពុករបស់គេជាដាច់ខាតថែមទៀតផង។
ដោយការអាណិតអាសូរ តារាកំប្លែងស្រីរូបនេះ ក៏ត្រូវបានអ្នកកំប្លែងមួយរូប ហៅចូលក្រុម រហូតដល់នាងមានជីវភាពធូរធារដល់បច្ចុប្បន្ននេះតែម្តង។
តើនេះជាការពិតមែនទេ ឬគ្រាន់តែពាក្យចចាមអារ៉ាម តែប៉ុណ្ណោះ? សង្ឃឹមថា នាយក្រឹម នឹងចេញបកស្រាយ ពីរឿងនេះឲ្យបានច្បាស់ ដើម្បីឲ្យមហាជនអស់ចម្ងល់៕
<figure>
<figcaption>នាយក្រឹម</figcaption></figure>
<figure>
<figcaption>នាយក្រឹម</figcaption></figure>
<figure>
<figcaption>នាយក្រឹម និងស្រីលាភ</figcaption></figure>
Soure @ www.khmerload.com
Original post : http://phnomnews.com/archives/1409