សម្តេចតេជោ ហ៊ុន សែន៖ ការចាប់ខ្លួនលោក កឹម សុខា មិនប៉ះពាល់ដំណើរការបោះឆ្នោតឆ្នាំ២០១៨ឡើយ

in #steempress7 years ago

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធអំពើក្បត់ជាតិព្រោះការឃុបឃិតបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះ មិនប៉ះពាល់ការបោះឆ្នោតជ្រើសតំណាងរាស្រ្តអាណត្តិទី៦ នាឆ្នាំ២០១៨នោះឡើយ។

ក្នុងកិច្ចសំណេះសំណាលជាមួយតំណាងកម្មករ និយោជិតប្រមាណជា ៤ពាន់នាក់នៅមជ្ឈមណ្ឌលកោះពេជ្រនាព្រឹកថ្ងៃអាទិត្យ ទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដំណើរការនៃការចុះបញ្ជីឈ្មោះបោះឆ្នោត ក៏ដូចជាការបោះឆ្នោតនៅឆ្នាំ២០១៨ គឺនៅតែដំណើរការជាធម្មតា។

ការថ្លែងបញ្ជាក់ថារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានការលើកឡើងមួយចំនួនថា ការចាប់ខ្លួនរបស់លោក កឹម សុខា អាចនឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ។ សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងប្រមាណ ០០៖៣៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួនមេបក្សប្រឆាំង រូបនេះធ្វើឡើងបន្ទាប់ពីលោក កឹម សុខា បានបង្ហាញពីផែនការមួយចំនួនក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាកំពុងគ្រប់គ្រងអំណាច ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក តាមរយៈវីដេអូមួយនៅលើបណ្តាញព័ត៌មាន CBN ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី។ ក្នុងវីដេអូនេះ លោក កឹម សុខា បានបង្ហាញពីផែនការជាច្រើនដែលផ្តល់គំនិត និងបង្ហាត់បង្រៀនដោយសហរដ្ឋអាមេរិកតាំងពី ឆ្នាំ១៩៩៣មកម្ល៉េះ ក្នុងការប្រើអំណាចមហាជនឆ្ពោះទៅរកការក្តោបក្តាប់អំណាច។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកកាយវិការ និងសកម្មភាពរបស់មេបក្សប្រឆាំងតាមរយៈការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះថា ជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្មជំពូកទី២ ស្តីពីការប៉ះពាល់ដល់ សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌ របស់ប្រទេសកម្ពុជា។

តាមរយៈសេចក្តីថ្លែងការណ៍រាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងទុកករណីនេះជូនតុលាការ ដើម្បីចាត់ការបន្ត។ ក្រោយការចាប់ខ្លួនលោក កឹម សុខា ត្រូវបាននាំខ្លួនទៅកាន់ពន្ធនាគារ ត្រពាំងថ្លុងក្នុងខេត្តត្បូងឃ្មុំ ដែលមានចម្ងាយប្រមាណ ១៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
Soure @ www.freshnewsasia.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/957

New to Steemit?

Coin Marketplace

STEEM 0.15
TRX 0.25
JST 0.032
BTC 93701.74
ETH 1799.16
USDT 1.00
SBD 0.86